មុន​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ លោក​យន្ត មីន និមន្ត​ព្រះសង្ឃ​បង្សុកូល​ជូន​អ្នកស្លាប់​២៨​នាក់​ដោយ​អគារ រលំ​បាក់​សង្កត់​

555
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​រដ្ឋបាលខេត្ត​ព្រះសីហនុ​ កាលពី​រសៀល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​ បាន​និមន្ត​ព្រះសង្ឃ​ចំនួន​២៨​អង្គ​ បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខ​ន្ធ​សព​កម្មករសំណង់​ទាំង​២៨​នាក់​ ដែល​ទទួលមរណភាព​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ក្រុងព្រះសីហនុ​កាលពីមុន​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​កន្លងទៅ​។

​ពិធី​នេះ​ធ្វើឡើង​នៅ​ទីកន្លែង​ដែល​អគារ​រលំ​បាក់​ ក្នុង​សង្កាត់​លេខ​៤ ​ក្រុងព្រះសីហនុ​​ ហើយ​ក្នុងឱកាស​នោះ​លោក​យន្ត​មីន​មានប្រសាសន៍ថា​៖​ ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត​​ សូម​សម្តែង​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​ព្រមទាំង​បាន​បួងសួង​ព្រលឹង​សព​ទាំង​២៨​នាក់​នេះ​មក​ទទួល​កុសលផល​បុណ្យ​និង​បាន​ទៅ​កើត​នៅ​សុគតិភព​គ្រប់គ្នា ​និង​ជូនពរ​អ្នក​ដែល​រងរបួស​ចំ​នួ​២៦​នាក់​ផងដែរ​ឱ្យ​ឆាប់​ជាសះស្បើយ​។

លោក​យន្ត មីន ក៏បាន​សុំ​ការ​អភ័យទោស​ពី​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ចំពោះ​ការខ្វះខាត​ណាមួយរបស់លោក​ក្នុងការ​ដឹកនាំ​រដ្ឋបាល​ខេត្ត​ដែលមាន​រយៈពេល​ជិត​៤​ឆ្នាំ​កន្លងមកនេះ​៕S/​Ha