មុន​ចូល​គេង​និយាយ​ពីរ​ម៉ាត់​នេះ​ដាក់​កូន កូន​នឹង​ពូកែ​ខ្លាំង​នៅ​ថ្ងៃ​អនាគត

315

​មុនពេល​ដែល​កូន​ចូល​គេង អ្នក​អាច​សួរ​សំណួរ​ពីរ​នេះ​ដល់​កូន​បាន ។ សំណួរ​ទាំងនេះ នឹង​អាចធ្វើ​ឱ្យគេ ឆ្លាត ។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
១-​អ្នក​អាច​សួរ​កូន​ពី​រឿង​ទាំង ឡាយ​ដែល​កើតឡើង​ក្នុងថ្ងៃនេះ ។ គេ​មិនអាច​លាក់​អ្នក​បានទេ ព្រោះ​អ្នក​អាច មើល​ដឹង​តាមរយៈ​ក្រសែភ្នែក​របស់​អ្នក ។ ដូចនេះ នៅពេលដែល​អ្នក មើលឃើញ​មិន​ស្រួល អ្នក​មិនគួរ​បង្ខំ ឱ្យគេ​និយាយ​ទេ អ្នក​គួរតែ​ប្រើ​ចិត្ត អត់ធ្មត់​ដើម្បី​ឱ្យគេ​និយាយ​ចេញមក ។
​ក្រោយ​ពេលដែល​អ្នកដឹង​ពី​សាច់រឿង អស់ អ្នក​អាច​ប្រៀនប្រដៅ និង​អប់រំ​គេ តាម​សម្រួល នោះគេ​នឹង​ស្តាប់​អ្នក ។​
​ ​
២-​សំណួរ​ទី​២ អ្នក​អាច​សួរ​គេ ពី​មេរៀន​ដែល​គេ​រៀន​នៅថ្ងៃនេះ ។ អ្នក គួរតែ​ផ្តល់​កម្លាំងចិត្ត​ឱ្យគេ ទើប​គេ កាន់តែ​ឆ្លា​តទៅៗ ។ គេ​នឹងមិន​ភ្លេច ពី​មេរៀន​ដែល​គេ​រៀន​ក្នុងថ្ងៃនេះ​នោះ ទេ ៕ ដោយ​៖ health.com.kh​