មូរ សុខ​ហួរ ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ឃាត់ខ្លួន​ហើយ​

2782
ចែករម្លែក

ដោយ​: លីន​ណា / ភ្នំពេញ​: លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថា លោកស្រី មូរ សុខ​ហួរ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ីចាប់​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន​បរទេស (Reuters) បាន​រាយការណ៍​នៅ​ព្រឹក​នេះ​ថា ប៉ូលិសអន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​ក្នុងចំណោម​អតីត​មេដឹកនាំ​អតីត​បក្សប្រឆាំង រួមជាមួយ​ទណ្ឌិត សម រង្ស៊ី ដែល​ត្រូវ​ស្វែងរក​ចាប់ខ្លួន ពីបទ​រៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ នៅ​ថ្ងៃទី​៩​វិច្ឆិកា​។

​សូមបញ្ជាក់ថា ដំណឹង​នៃ​ការចាប់ខ្លួនលោកស្រី មូរ សុខ​ហួរ បានកើត​ឡើង ក្រោយ​អាជ្ញាធរ​សមត្ថកិច្ច​ម៉ាឡេស៊ី ទើបតែ​ចាប់ខ្លួន​អតីត​សកម្មជន​អតីត​គណ​ក្សស​ង្គ្រោះ​ជាតិ ២​នាក់ កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​គ្រោង​នឹង​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​។​

​គួររម្លឹកថា លោកស្រី មូរ សុខ​ហួរ បាន​ប្រញាប់ប្រញាល់​ចាក​ចេញពី​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​យប់​ថ្ងៃទី​៦​វិច្ឆិកា ដោយសារតែ​ភ័យខ្លាច​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​។ ការចាកចេញ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​របស់លោក​ស្រី​មូរ​សុខ​ហួរ បាន​ធ្វើឡើង​បន្ទាប់ពី​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​លោកស្រី​៕​ /HA