មូលនិធិ​ឌ្រី​មមី​រៀបចំ​ព្រឹត្តិការណ៍​បោះជំរុំ​បី​ថ្ងៃ​ដោយមាន​សិស្ស​ចូលរួម​ប្រមាណ​៥០០​នាក់​

1757
ចែករម្លែក
  • 396
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មូលនិធិ​ឌ្រី​មមី​បានរៀបចំ​ព្រឹត្តិការណ៍​បោះជំរុំ​រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៩​នៅ​PremuimSportClub​ដោយមាន​សិស្សានុសិស្ស​មកពី​តាម​សាលា​នានា​ប្រមាណ​ជា ៥០០​នាក់​។​ជាមួយ​នោះ​មានការ​ចូលរួម​ពី​លោកស្រី DO KYUNG HEE អគ្គនាយក នៃ​ក្រុមហ៊ុន​អា​តូ​មី រួមទាំង​លោក SONG SOLNAMOO អ្នក​ផ្លុំ​ខ្លុយ និង​លោក PARK LINO អ្នក​វ៉ៃ​ស្គរ ដ៏​ល្បីឈ្មោះ​នៅ​ប្រទេស​កូរ៉េ​។​

​សិស្សានុសិស្ស​មក​ចូលរួម​ព្រឹត្តិការណ៍​បោះជំរុំ​គឺ​មកពី​សាលា​ពេជ្រ​ម្កុដ​សាលា​ព្រែក​ទាល់​វិហារ​មេ​តូ​ឌី​ស និង​កូនៗ​របស់​សមាជិក​អា​តូ​មី​កម្ពុជា​។ ដោយមាន​ការជួយឧបត្ថម្ភ​ពី​ក្រុមហ៊ុន​អា​តូ​មី​ប្រចាំ​កម្ពុជា​។​
​ការរៀបចំ​ព្រឹត្តិការណ៍​បោះជំរុំ​ក្មេងៗ​គឺ​ក្នុង​គោលបំណង​បង្កើត​កម្មវិធី​សប្បាយៗ​និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ក្មេង និង​ការបង្រៀន​ទាក់ទង​គម្ពីរ​សាសនា ការអប់រំ និង​អនាម័យ​។​

​ព្រឹត្តិការណ៍​បោះជំរុំ​នេះ ក៏មាន​ការអញ្ជើញ​តារា​ល្បី​របស់​ប្រទេស​កូរ៉េ គឺ​លោក Song Solnumo អ្នក​ផ្លុំ​ខ្លុយ និង​លោក Park Lina​អ្នក​វ៉ៃ​ស្គរ​មក​ធ្វើការ​បង្ហាញ​បទពិសោធន៍​របស់​ពួកគេ​ដល់​ក្មេងៗ​ផងដែរ ដើម្បី​ឲ្យ​ក្មេងៗ​មានការ​ចេះ​តស៊ូ អត់ធ្មត់ ខិតខំ​រៀនសូត្រ ឲ្យ​ក្លាយខ្លួនជា​បុគ្គល​ល្អ​សម្រាប់​បុគ្គល​។​

​សូមជម្រាបថា ព្រឹត្តិការណ៍​បោះជំរុំ​សម្រាប់​ក្មេង​នេះ គឺ​ធ្វើ​ក្នុង​មួយឆ្នាំ​ពីរដង ដោយ​នៅក្នុង​ខែមេសា ធ្វើ​ម្តង និង​នៅ​ខែកញ្ញា ធ្វើ​ម្តង ដោយមាន​ការជួយឧបត្ថម្ភ​ពី​ក្រុមហ៊ុន​អា​តូ​មី​ប្រចាំ​កម្ពុជា​៕S/​