មូលនិធិ​ឌ្រី​មមី រៀបចំ​ព្រឹត្តិការណ៍​បោះជំរុំ បី​ថ្ងៃ មាន​សិស្ស ចូលរួម​ប្រមាណ ៥០០ នាក់​

669
ចែករម្លែក
  • 16
    Shares

​ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ មូលនិធិ​ឌ្រី​មមី បានរៀបចំ​ព្រឹត្តិការណ៍​បោះជំរុំ រយៈពេល បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅ Premuim Sport Club ដោយមាន​សិស្សានុសិស្ស មកពី​តាម​សាលា​នានា ប្រមាណ​ជា ៥០០​នាក់ ដោយមាន​ការចូលរួម​ពី​លោកស្រី Do Kyung HEE អគ្គនាយក នៃ​ក្រុមហ៊ុន​អា​តូ​មី រួមទាំង​លោក Song Solnumo អ្នក​ផ្លុំ​ខ្លុយ និង​លោក Park Lina អ្នក​វ៉ៃ​ស្គរ ដ៏​ល្បីឈ្មោះ​នៅ​ប្រទេស​កូរ៉េ​។​


​ ​សិស្សានុសិស្ស មក​ចូលរួម​ព្រឹត្តិការណ៍​បោះជំរុំ គឺ​មកពី​សាលា​ពេជ្រ​ម្កុដ សាលា​ព្រែក​ទាល់​វិហារ​មេ​តូ​ឌី​ស និង​កូនៗ​របស់​សមាជិក​អា​តូ​មី​កម្ពុជា ដោយមាន​ការជួយឧបត្ថម្ភ​ពី​ក្រុមហ៊ុន​អា​តូ​មី​ប្រចាំ​កម្ពុជា​។​
​ ​ការរៀបចំ​ព្រឹត្តិការណ៍​បោះជំរុំ​ក្មេងៗ គឺ​ក្នុង​គោលបំណង​បង្កើត​កម្មវិធី​សប្បាយៗ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ក្មេង និង​ការបង្រៀន​ទាក់ទង​គម្ពីរ​សាសនា ការអប់រំ និង​អនាម័យ​។​


​ ​ព្រឹត្តិការណ៍​បោះជំរុំ​នេះ ក៏មាន​ការអញ្ជើញ​តារា​ល្បី​របស់​ប្រទេស​កូរ៉េ គឺ​លោក Song Solnumo អ្នក​ផ្លុំ​ខ្លុយ និង​លោក Park Lina អ្នក​វ៉ៃ​ស្គរ មក​ធ្វើការ​បង្ហាញ​បទពិសោធន៍​របស់​ពួកគេ ដល់​ក្មេងៗ​ផងដែរ ដើម្បី​ឲ្យ​ក្មេងៗ មានការ​ចេះ​តស៊ូ អត់ធ្មត់ ខិតខំ​រៀនសូត្រ ឲ្យ​ក្លាយខ្លួន ជា​បុគ្គល​ល្អ​សម្រាប់​បុគ្គល​។​


​ ​សូមជម្រាបថា ព្រឹត្តិការណ៍​បោះជំរុំ​សម្រាប់​ក្មេង​នេះ គឺ​ធ្វើ​ក្នុង​មួយឆ្នាំ​ពីរដង ដោយ​នៅក្នុង​ខែមេសា ធ្វើ​ម្តង និង​នៅ​ខែកញ្ញា ធ្វើ​ម្តង ដោយមាន​ការជួយឧបត្ថម្ភ​ពី​ក្រុមហ៊ុន​អា​តូ​មី ប្រចាំ​កម្ពុជា​៕សរន

​លោក​ស្រីDo Kyung HEE អគ្គនាយក នៃ​ក្រុមហ៊ុន​អា​តូ​មី ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បោះជំរុំ​
​ក្មេង​ប្រមាណ​៥០០​នាក់ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បោះជំរុំ​