មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ប្រចាំ​នៅ​កម្ពុជា​ផ្តល់​សម្ភារ​ប្រើប្រាស់​ចាំបាច់​ចំនួន ១.៦៧០ កញ្ចប់ ដល់​កម្ពុជា​ក្នុងការ​ឆ្លើយតប​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩

95
ចែករម្លែក
មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ប្រចាំ​នៅ​កម្ពុជា​ផ្តល់​សម្ភារ​ប្រើប្រាស់​ចាំបាច់​ចំនួន ១.៦៧០ កញ្ចប់ ដល់​កម្ពុជា​ក្នុងការ​ឆ្លើយតប​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ប្រចាំ​នៅ​កម្ពុជា (UNFPA) បានផ្តល់​ជូន​សម្ភារ​ប្រើប្រាស់​ចាំបាច់​ចំនួន ១.៦៧០ កញ្ចប់ រួមជាមួយ​សម្ភារ​អប់រំ ដើម្បី​ជួយ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​)​នៃ​ក្រសួងមហាផ្ទៃ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​ការផ្តល់​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៨​ខែឧសភា​។​


​ ​សម្ភារ​ប្រើប្រាស់​ចាំបាច់​នេះ​នឹងត្រូវ​ចែកចាយ​ដល់​អ្នក​ងាយ​រងគ្រោះ​ដែល​ត្រឡប់​មកពី​ការធ្វើ​ចំណាកស្រុក ជាពិសេស​ស្ត្រី​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​អំពើហិង្សា​លើ​យេនឌ័រ អំពើហិង្សា​លើ​ស្ត្រី តាមរយៈ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ ពលករ​ចំណាកស្រុក​ប្រមាណ ១០០.០០០ នាក់​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​តាំងពី​ខែមីនា​។​ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ទាមទារ​ឱ្យមាន​ការបន្ត​ទទួលបាន​ព័ត៌មាន និង​សេវា​ថែទាំ​សុខភាព​បន្ត​ពូជ​។​


​សម្ភារ​ប្រើប្រាស់​សំខាន់ៗ​ដែល​ស្ត្រី​និង​ក្មេងស្រី​ត្រូវការ​ក្នុងការ​គ្រាអាសន្ន​ដូចជា​របស់របរ​សម្រាប់​អនាម័យ​ខ្លួនប្រាណ​ដែល​ចាំបាច់​និង​សម្ភារ​អប់រំ​ស្តីពី​ជំងឺ​កូ​វីដ​១៩​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កញ្ចប់​នោះ​។ សម្ភារ​អប់រំ​និង​ព័ត៌មាន​រួមមាន ដំបូន្មាន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅ​ន​ដោះ​កូន​ពី​វិធី​ការពារ​ខ្លួន​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ការកាត់បន្ថយ​ហ​និ​ភ័យ​ពី​ការឆ្លង​មេរោគ វិធី​អនុវត្ត​រក្សា​គម្លាត​ក្នុងសង្គម និង​គន្លឹះ​ក្នុងការ​ដោះស្រាយ​បញ្ហា​ស្ត្រេ​ស ពេល​នៅផ្ទះ និង​ព័ត៌មាន​ចាំបាច់​ស្តីពី​សេវា​ឆ្លើយតប​នៅពេល​មាន​អំពើហិង្សា​លើ​យេនឌ័រ និង​អំពើហិង្សា​លើ​ស្ត្រី ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​មេរោគ​កូ​រូ​ណា​ជាស​កល​។


​លោក ដា​នី​ញែ​ល អា​ឡេ​មូ​(Daniel Alemu) តំណាង​ស្តីទី​ប្រចាំ​ប្រទេស​របស់ UNFPA បាន​មានប្រសាសន៍ថា “ UNFPA បាន​កំពុង​អំពាវនាវ​ដល់ រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ផ្តល់​អាទិភាព​ដល់​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​សម្រាប់​ស្ត្រី និង​ក្មេងស្រី និង​ឆ្លើយតប​ជាបន្ទាន់​នូវ​តម្រូវការ​របស់​ពួកគេ​។ ការគាំទ្រ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​មនុស្សធម៌ មិន​ត្រឹមតែ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ​នោះទេ ។ ប៉ុន្តែ​ជា​រឿង​ដែល​ត្រូវធ្វើ​ដ៏​ប្រសើរ​បំផុត​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ឮ​និង​កសាង​ភាព​ធន់​ក្នុងការ​ជៀសវាង​ពី​ការវិលត្រឡប់​មកកាន់​អ្នក​ងាយ​រងគ្រោះ និង​សហគមន៍​ជា​សកល​វិញ​។​”

UNFPA គឺជា​ទីភ្នាក់ងារ​សុខភាព​បន្ត​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​របស់​អង្គការសហប្រជាជាតិ​។ បេសកកម្ម​របស់​អង្ក​ការ​នេះ​គឺ ផ្តល់ឱ្យ​ពិភពលោក នូវ​គ្រប់ការ​មាន​ផ្ទៃពោះ​គឺជា​ការពេញចិត្ត​ចង់បាន គ្រប់ការ​សម្រាលកូន​មាន​សុវត្ថិភាព និង​រាល់​សក្តានុពល​ទាំងអស់​របស់ យុវជន​ត្រូវបាន​បំពេញ​៕សរន

មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ប្រចាំ​នៅ​កម្ពុជា​ផ្តល់​សម្ភារ​ប្រើប្រាស់​ចាំបាច់​ចំនួន ១.៦៧០ កញ្ចប់ ដល់​កម្ពុជា​ក្នុងការ​ឆ្លើយតប​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩(​រូប​UNFPA)
មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ប្រចាំ​នៅ​កម្ពុជា​ផ្តល់​សម្ភារ​ប្រើប្រាស់​ចាំបាច់​ចំនួន ១.៦៧០ កញ្ចប់ ដល់​កម្ពុជា​ក្នុងការ​ឆ្លើយតប​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩(​រូប​UNFPA)