មូលហេតុ​ដែលនាំអោយ​ម្រេច​ងាប់ និង​ការជៀសវាង​

1720

១. មូលហេតុ​
– ជំងឺ​ងាប់​លឿន​៖ បណ្ដាលមកពី​ពពួក​ផ្សិត​ហ្វី​តូ​ហ្វ​រ៉ា ដែល​ធ្វើអោយ​ម្រេច​ងាប់​
– ជំងឺ​ងាប់​យឺត​៖ បណ្ដាលមកពី​ពពួក​នេ​ម៉ា​តូ​ត លាយ​ជាមួយ​ចៃ​ស ដែល​ធ្វើអោយ​ម្រេច​ងាប់ (​ស្លឹក​មាន​លក្ខណៈ​លឿង​ហើយ​អុចៗ​)

– ការ​ជាំ​ទឹក​៖ បណ្ដាលមកពី​ជាំ​ទឹក ដែល​ធ្វើអោយ​ម្រេច​ងាប់​
– ការប្រើប្រាស់​សារធាតុ​គីមី​លើស​កម្រិត ។​

២. ការជៀសវាង​
– ជ្រើស​ពូជ​ដែល​ល្អ និង​គ្មាន​ប្រវត្តិ​មាន​មេរោគ​
– ពូជ​ដែល​បាន​ដាំ ត្រូវ​កាត់​ក្នុង​ចំនួន​ថ្នាំង​ខ្លីៗ​ដើម្បី​ជៀសវាង​ការ​ជាំ​ទឹក​

– នៅពេល​ដាំ​ត្រូវ​លាយ​ល្បាយ​ម្សៅ​ថ្នាំ ទ្រី​កូ​ដេ​ម៉ា រាល់​បី​ខេ​ម្ដង​
– ធ្វើ​ការជីក​ប្រឡាយទឹក​ជុំវិញ​ម្រេច ដើម្បី​រំដោះ​ទឹក​ចេញ​នៅ​រដូវវស្សា (​ភ្លៀង​ជាប់​ចាប់ពី​៨​ម៉ោង ឡើយ​)
– ប្រើ​ជីធម្មជាតិ (​ជីកំប៉ុស​)

– ត្រូវការ​សីតុណ្ហភាព ២៥ ទៅ ៣៥ អង្សា​សេ​
– មិនត្រូវ​បក​ស្បៃ​នៅពេល​ម្រេច​មិនទាន់​គ្រប់​អាយុ​
– មិនត្រូវ​ប្រើប្រាស់​សារធាតុ​គីមី​លើ​កម្រិត​នោះទេ ៕ ប្រភព​: អ៊ាង សុផល្លែត​