មូលហេតុ​ដែល​តារា​កំប្លែង​ស្រី ស៊ុន​ណា​រី​ម៉ូ​នី​កា​លក់​ផ្ទះ​ពីរ​-​បី​

258

(ភ្នំពេញ​)៖ តារា​កំប្លែង​ជើងចាស់ និង​ធ្លាប់ជា​ដៃគូ​កំប្លែង​ជាមួយ​នាយ​កុយ អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា បាន​លក់ ផ្ទះ​ពីរ​បី ស្ទើរតែ​ធ្លាក់ខ្លួន​ក្រ ក្រោយពី ធ្លាយ​រឿង​ពិត​នៅក្នុង​គ្រួសារ​របស់ អ្នកនាង​ថា បណ្តាលមកពី​ជួប​បញ្ហា ដោយ​កូនប្រុស​ធ្លាក់ខ្លួន​ឈឺ​ក្នុងស្ថានភាព លំបាក​ខ្លាំង​។​
​ ​
​អ្នកនាង​ស៊ុន ណា​រី​ម៉ូ​នី​កា មិន​ចង់​ឱ្យគេ​ដឹង​នោះទេ សុខចិត្ត​ឱប​ទុក្ខ យ៉ាង​លំបាក​នេះ បើទោះជា​ចំណាយ ច្រើន​ស្ទើរ​ខ្សោះ​ខ្លួន ហើយ​នៅតែ​ធ្វើ​ចិត្ត រឹងមាំ​ខំ​ញញឹម​នៅ​ចំពោះមុខ​អ្នកសិល្បៈ​ទាំង​ចិត្ត​ស្ទើរ​ដួល​តាម ភាព​សោកសៅ​។ ដំណឹង​នេះ​ត្រូវបាន​គេ​ចែកចាយ​បន្ត ក្រោយពី​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​រូប សួរសុខទុក្ខ​អ្នកនាង​។​

​កូន​របស់​តារាចម្រៀង និង​កំប្លែង ស៊ុន ណា​រី​ម៉ូ​នី​កា គឺ​លោក​ស៊ុន តារា​- ឡង់ឌី បាន​ដឹក​យកទៅ​សង្គ្រោះ បន្ទាន់ ភ្លាមៗ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ដោយ​-​សារ​ជំងឺ​ដំបៅ​សួត និង​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ ។​
​ ​
​ពេលដែល​លោក​ជីវ៉ា ទៅ​សួរ សុខទុក្ខ​ដល់​មន្ទីរពេទ្យ អ្នកនាង​ស៊ុន​-​ណា​រី​ម៉ូ​នី​កា​បាន​និយាយ​ទាំង ទឹកភ្នែក​ថា កូន​របស់​អ្នកនាង​មាន​ជំងឺ​រ៉ាំរ៉ៃ​នេះ​ជា យូរ​ឆ្នាំ​មកហើយ រហូត​ធ្វើឱ្យ​អ្នកនាង សម្រេចចិត្ត​លក់​ផ្ទះ​អស់ពី​ខ្លួន ដើម្បី​យក មក​ព្យាបាល​កូន​របស់​អ្នកនាង​។ តែ​មក ដល់ពេលនេះ អ្នកនាង​ពិតជា​គ្មាន លទ្ធភាព​ថវិកា​ព្យាបាល​ទៀត​ទេ ដោយ​-​សារ​មួយថ្ងៃៗ​ត្រូវ​ចំណាយ​ច្រើនពេក ណាមួយ​អ្នកនាង​មិនសូវមាន​ចំណូល ផង​។ អ្នកនាង​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទៀត ទេ​។
​ ​
​លោក​ជីវ៉ា បាន​និយាយថា ក្នុងការ​សួរសុខទុក្ខ​នេះ​ខ្ញុំបាទ​ក៏មាន​ថវិកា ផ្ទាល់ខ្លួន​បន្តិចបន្តួច​ឧបត្ថម្ភ ដល់​អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា ផងដែរ សម្រាប់​ជួយ រំលែក​ទុក្ខ​នេះ ។

​សូម​បញ្ជាក់ដែរថា អ្នកនាង ស៊ុន​- ណា​រី​ម៉ូ​នី​កា ជា​តារា​កំប្លែង​ដ៏​ឆ្នើម​មួយ រូប​ដែល​ធ្លាប់ជា​អតីត សមាជិក​ក្រុម នាយ​កុយ នាយ​ក្រឹម កន្លងមក ។ អ្នក នាង​ស៊ុន ណា​រី​ម៉ូ​នី​កា ក្រោយ​សម្រេច ចិត្ត​វិល​ពី​បារាំង​មក​នៅ​មាតុភូមិ​វិញ រមែង​បង្ហាញ​វត្តមាន​នៅតាម​វេទិកា​ជា ច្រើន និង​តាម​កម្មវិធី​មិត្ត សិល្បៈ​មួយ ចំនួន​។ ក្រោយ​វិល​មក​ទីលាន​សិល្បៈ វិញ អ្នកនាង​រកបាន​ផលិតកម្ម​មួយ​ច្រៀង ប៉ុន្តែ​មិនសូវ​យោង​ទីផ្សារ​ដូច​ពីមុន ចំណែក​ការ​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​ក៏បាន​មួយៗ​មិនសូវ ហក់​ខ្លាំង ដូច​កាលពី​ជំនាន់​អ្នកនាង​មាន​វត្តមាន នៅក្នុង​ស្រុក ។​
​ ​
​យ៉ាងណា ក្នុងពេល​មាន ដំណឹង​ពី​កូនប្រុស​ធ្លាក់ខ្លួន​ឈឺ សង្ឃឹមថា មជ្ឈដ្ឋាន​សិល្បៈ និង​ក្រៅ​សិល្បៈ​ជួយ ជា​កម្លាំងចិត្ត​ក្នុងពេល​អ្នកនាង​ពិបាក​ក្នុង សភាព​បែបនេះ ៕ ដោយ​: បូ​រិ​ន​