មូលហេតុ​ដែល Galaxy S9 ស៊ីដាច់ iPhone X ហៅ​លែង​ឮ​

1971
ចែករម្លែក

​ពិតជា​សោកស្តាយ​ខ្លាំងណាស់ ដែល​មនុស្ស​ប្រញាប់​ចំណាយលុយ​ខ្ជះខ្ជាយ ១.៩០០ ដុល្លារ​ទិញ iPhone X នៅពេល​ពួកគេ​អាច​រង់ចាំ​ទូរស័ព្ទ​ដ៏​ខ្លាំងក្លា Galaxy S9 Plus របស់ Samsung​។​

​ប្រសិនបើ​អ្នក​លបស្តាប់​ស្ងាត់ៗ អ្នក​ច្បាស់​ជា​ស្តាប់ឮ​សំឡេង​រអ៊ូ​របស់​ពួក​អ្នកគាំទ្រ Apple ដែល​ខកចិត្ត​ជាខ្លាំង​ចំពោះ​សមត្ថភាព​ខ្ពស់​របស់​ទូរស័ព្ទ Samsung Galaxy S9 Plus​។​

​ពួកគេ​គួរតែ​ទទួលស្គាល់​ចំពោះ​សមត្ថភាព​អន់​ជាង​របស់ iPhone X បើ​ធៀប​ទៅនឹង S9 Plus​។ ខាងក្រោម​នេះ​ជា​មូល​ហេតុដែល S9 Plus ខ្លាំង​ជាង iPhone X ដាច់​ហៅ​លែង​ឮ​។​

​ម៉ូត​ទូរស័ព្ទ​

​ទូរស័ព្ទ​នេះ​មើលទៅ​មិន​ខុសគ្នា​ពី S8 Plus នោះទេ ប៉ុន្តែ​តើ​វា​ជា​បញ្ហា​មែន​ទេ នៅពេល​អ្នក​និយាយ​អំពី​ស្មា​ត​ហ្វូ​ន​ទាន់សម័យ​បំផុត​នៅលើ​ទីផ្សារ​?

​ទោះបីជា​មានការ​បន្ថយ​វិមាត្រ​ពីរ​បី​មិល្លីម៉ែត្រ​នៅ​ខាងលើ​និង​ខាងក្រោម​ក្តី ក៏​រូបរាង​និង​អារម្មណ៍​នៃ​ម៉ូត​ទូរស័ព្ទ​ឡូយឆាយ ដែល​ស្រោប​កញ្ចក់​និង​ដែក មិន​ត្រូវបាន​ផ្លាស់ប្តូរ​នោះទេ​។​

​ការផ្លាស់ប្តូរ​ដ៏​ធំ​បំផុត​អាច​រកឃើញ​គឺ​នៅ​ផ្នែក​ខាងក្រោយ​នៃ​ទូរស័ព្ទ ដែល​ក្រុមហ៊ុន Samsung បាន​ប្តូរ​ឧបករណ៍​ស្កែ​ន​ក្រយៅដៃ​ពី​ចំហៀង​កាមេរ៉ា មក​នៅ​ពីក្រោម​វិញ​ម្តង​។​

​រឹតតែ​ពិសេស​គឺ ការបន្ថែម​រន្ធ​ដោត​កាស​ទំហំ ៣,៥ មិល្លីម៉ែត្រ និង កន្លែង​ដោត​មេ​ម​ម៉ូ​រី​កាត បន្ថែម​ដល់​ទៅ ២៥៦​ជី​ហ្គា​បៃ ដែល​មិនអាច​រកបាន​ឡើយ​នៅលើ iPhone X​។​

​ទូរស័ព្ទ S9 Plus បំពាក់​ដោយ​អេក្រង់​កោង​ប្រភេទ Super AMOLED ដែលមាន​អនុ​បាត​រូបភាព ១៨.៥:៩ ស្តង់ដារ​សម្រាប់​ទូរស័ព្ទ​អេក្រង់​ធំ ៦,២ អ៊ី​ញ​នេះ​។

​ទោះបី​ដាក់ឱ្យ​វា​សន្សំសំចៃ​ថាមពល​ថ្ម​ជា​ប្រភេទ Full HD+ ឬ Quad HD+ ក៏​គុណភាព​ពណ៌​ធម្មជាតិ​របស់​វា មិន​ស្រក​ចុះ​នោះដែរ​។

​កាមេរ៉ា​

​នៅពេល​ក្រឡេកមើល​គុណភាព​ថត​ពេលយប់ និង កន្លែង​ភ្លឺ គេ​ងាយ​នឹងមាន​ទំនុកចិត្ត​ណាស់​ក្នុងការ​ជម្រើស​រើសយក S9 Plus​។ កាមេរ៉ា​របស់​វា​គឺ​ប្រើ Len ភ្លោះ ដែលមាន Aperture ដល់​កម្រិត ១,៥ និង ២,៤ ដែល​ជួយ​ឱ្យ​ការថត​នៅ​កន្លែង​ងងឹត​មាន​ភាពច្បាស់​ល្អ​បែប​ធម្មជាតិ​។ ជាមួយ​កាមេរ៉ា​ទំហំ ១២ មេ​ហ្គា​ភិ​សែ​ល បូក​ជាមួយ Aperture កម្រិត​បែបនេះ​ទៀត វា​នឹង​ជំនួយ​ដល់​ការថតរូប​បែប​ព្រិល​ពីក្រោយ កាន់តែ​ស្រស់ស្អាត ដែល iPhone X មិនអាច​ធ្វើបាន​នោះឡើយ​។

​ដោយ​បំពាក់​ជាមួយ Len ប្រភេទ Telephoto ទូរស័ព្ទ Samsung មួយ​នេះ​អាច​ផ្តល់ជូន​នូវ​ការ​ហ្ស៊ូ​ម​រូបភាព​ពី​ទី​ឆ្ងាយ​ដោយ​មិន​បែក​សាច់​រូបនោះ​ឡើយ​។

​ទូរស័ព្ទ S9 Plus មាន​សមត្ថភាព​ថត​វីដេអូ​ប្រភេទ 4K នៅ​កម្រិត ៦០ ស៊ុម​ក្នុង​មួយ​វិនាទី (fps)​។ ទោះយ៉ាងណា វីរបុរស​ពិតប្រាកដ​របស់​កាមេរ៉ា​នេះ​គឺ សមត្ថភាព​ថត​វីដេអូ​ចលនា​យឺតៗ Super Slow Mo ដែល​អាច​ថត​បាន​ដល់​កម្រិត ៩៦០fps ដែលជា​បច្ចេកវិជ្ជា​ទិញ​ពី Sony​។​

​ផ្សេងៗ​ទៀត​

​ទូរស័ព្ទ S9 Plus បំពាក់​ជាមួយ​ថ្ម​កម្លាំង ៣៥០០ មិ​ល្លី​អំពែរ​ម៉ោង ដែល​អាច​ប្រើ​បាន​ពេញ​មួយថ្ងៃ ប្រសិនបើ​មិន​ប្រើ​វា​ខ្លាំងក្លា​ពេក​នោះទេ​។ ហើយ​កុំ​បារម្ភ ពេល​អស់​ថ្ម ឆ្នាំង​សាក​លឿន​របស់​វា​នឹង​បញ្ចូល​ថាមពល​រហ័ស​ទាន់​ចិត្ត​បំផុត​។

​ទូរស័ព្ទ S9 Plus ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរ​ថ្មី​ទាំងស្រុង ប្រភេទ Exynos 9 Series 9810 មាន​រ៉េ​ម ៦ ជី​ហ្គា​បៃ និង អង្គ​ចងចាំ​ក្នុង​តួ គឺ ៦៤ ជី​ហ្គា​បៃ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Galaxy S9 ខ្លាំង​មួយ​ចប់​បើ​ប្រៀប​ជាមួយ iPhone X