មូលហេតុ​នៃ​ការ​ធាត់​ភ្លៅ​

1364
ចែករម្លែក

​ភ្លៅ​គឺជា​ចំនុច​សំខាន់​សម្រាប់​មនុស្ស​ស្រី​គ្រប់រូប​។ នៅពេលដែល​ភ្លៅ​ធាត់​ម្តងៗ គេ​តែងតែ​ពិបាក ចិត្ត​ខ្លាំងណាស់​។ ដូចនេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​បំបាត់​ភាព​សៅហ្មង​នេះ​បាន​នោះ​?

1. ពេលបាយ​ហើយ​អ្នកនឹង​អ្នក​មិនត្រូវ​អង្គុយ​ទេ ព្រោះ​ធ្វើ​ឲ្យ​ឈាម​ដើរ​មិន​បានល្អ ដោយ​អាច ធ្វើ​ឲ្យ​ភ្លៅ​អ្នក​ងាយ​នឹង​ធំ​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ដើរ​ហាត់ប្រាណ ដើម្បី​ទទួលបាន ជើង​ស្អាត​។​
2. ការមិន​ចូលចិត្ត​ហាត់ប្រាណ​មានន័យថា​ខ្ជិល ក៏​ជា​កត្តា​មួយ​ដែល​អាចធ្វើ​ឲ្យ​ភ្លៅ​អ្នកធំ​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ចាប់ផ្តើម​សាង​ទម្លាប់​ក្នុងការ​ហាត់ប្រាណ ដើម្បី​ទទួលបាន​ទាំង​រាង និង​ជើង ផងដែរ​។​
3. ការ​ឈរ​ពេញ​មួយថ្ងៃ​ហើយ​មិន​ម៉ាស្សា​ជើង ក៏​ជា​ទម្លាប់​ដែល​អាចធ្វើ​ឲ្យ​ភ្លៅ​អ្នកធំ​ផងដែរ​។ ដូចនេះ អ្នក​មិនគួរ​តែងតែ​ឈរ​ទេ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជើង​អ្នក​បាន​។​
4. ការចូល​ចិត្ត​ពាក់​ស្បែកជើង​ដែល​មិន​ល្មម​នឹង​ជើង ហើយ​ដើរ​។ យូរ​ទៅ ជើង​អ្នក​នឹងមិន​ស្អាត ព្រោះ​អ្នក​បាន​សាង​ទម្លាប់​ខុស​មួយ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ទម្លាប់ ទើប​អាចធ្វើ​ឲ្យ​ជើង​តូច ហើយ​ស្អាត​។​
5. ការ​ឈរ​មិន​ប្រក្រតី ឈរ​មិន​ត្រង់​ដូចជា​ឈរ​វៀច​ខ្លួន​មួយ​ចំហៀង​ជាដើម​។ នៅពេលដែល អ្នក​ឈរ​បែបនេះ ភ្លៅ​អ្នក​នឹងមិន​ស្អាត​ឡើយ ថែមទាំង​អាច​ធាត់​ខ្លាំង​ទៀតផង​។ ដូចនេះ​អ្នក​គួរតែ ចៀសវាង​ប្រព្រឹត្ត​ទង្វើ​ខាងលើនេះ​ដើម្បី​ជើង​ស្អាត​របស់​អ្នក​៕ ដោយ​: health.com.kh