មូលហេតុ​មិនគួរ​ប្រើ​ម្សៅ​សាប៊ូ​ដើម្បី​លាងចាន​!

2247
ចែករម្លែក

​បច្ចុប្បន្ន​គ្រួសារ​មួយចំនួន​ពិសេស​គឺ នៅ​តំបន់​ជនបទ​មាន​ទម្លាប់​ប្រើ​ម្សៅ​សាប៊ូ ឬ​សាប៊ូដុំ ដើម្បី​លាងចាន ឆ្នាំង​ជំនួស​ឲ្យ​ទឹក​លាងចាន​ធម្មតា ។ អ្នកជំនាញការ​ទូន្មាន​ថា ទម្លាប់​នេះ​បង្ក​គ្រោះថ្នាក់​បំផុត ព្រោះ សមាសធាតុ​របស់​សាប៊ូម្សៅ​មាន​ជាតិពុល ថែមទាំង​ផ្ទុក​សារជាតិ​បង្ក​មហារីក ។​

​ការស្រាវជ្រាវ​ដែល​ត្រូវគេ​ផ្សព្វផ្សាយ​លើ​ទស្សនាវដ្ដី​សុខភាព​បង្ហាញថា សមាសធាតុ​ក្នុង​ម្សៅ​សាប៊ូ សល់​ក្រោយពេល​លាងចាន អាច​ចូលក្នុង​សរីរាង្គ​មនុស្ស និង​បំផ្លាញ​ស្រទាប់​របស់​កោសិកា​ឈាម ក្រហម ។ ការបំផ្លាញ​នេះ​ងាយ​នាំ​ដល់​ការ​រលាក​ថ្លើម​ក្រពះ និង​ថង់​ប្រមាត់ ធ្វើ​ឲ្យ​ថយចុះ​ប្រព័ន្ធ​ការពារ រាងកាយ និង​លទ្ធភាព​ប្រឆាំង​ទប់ទល់​ជំងឺ មិនតែប៉ុណ្ណោះ​ការប្រើ​ជាប្រចាំ​អាច​បណ្ដាល​ឲ្យ​កើត មហារីក ។​

​អាស្រ័យហេតុនេះ ពួក​អ្នកស្រាវជ្រាវ​បាន​ទូន្មាន​ឲ្យ​គ្រប់គ្នា​ពេល​លាងចាន​ឆ្នាំង មិនត្រូវ​ប្រើ​សាប៊ូ តែ​ត្រូវ​ប្រើ​ទឹក​លាងចាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​សុវត្ថិភាព ។ ក្រោយពេល​លាង​ដោយ​ទឹក​នេះ ចាំបាច់​ត្រូវ លាង​សម្អាត​ច្រើន​ដងដោយ​ទឹកស្អាត ហើយ​បើ​យក​ល្អ​បំផុត គឺ​សម្លាប់​មេរោគ​ដោយ​ទឹក​ក្ដៅ ៕ ប្រែ​សម្រួល​: រតនៈ​