មូលហេតុ​អ្វីខ្លះ​ដែលនាំឱ្យ​ទ្វារមាស​មានការ​បង្ក​រោគ​ផ្សិត​កើតឡើង​?

1388
ចែករម្លែក
  • 6
    Shares

​ទ្វារមាស​គឺជា​សរីរាង្គ​មួយ ប្រភេទ​ដែលមាន​ម​ជ្ឍ​ដ្ឋា​ន​ពិសេស​អាច​ថែរក្សា​តុល្យភាព​មេរោគ នៅ​ទី​នោះបាន​យ៉ាង​ល្អ​ដោយ​ខ្លួនឯង ។ នៅពេល​តុល្យភាព​មេរោគ​នេះ​រង​ការរំខាន ដូចជា​ពេល​មាន មេរោគ​ផ្សិត​ជ្រៀតជ្រែក​រហូតដល់​បង្កើត​កូនចៅ​ច្រើន គ្រប់គ្រង​លែង​បាន​វា​នឹងធ្វើ​ឱ្យមាន​ការ បង្ក​រោគ​ផ្សិត​កើតឡើង​ក្នុង​ទ្វារមាស​ហើយ ។ ខាងក្រោម​នេះ​គឺជា​កត្តា​មួយចំនួន​ដែលនាំឱ្យ តុល្យភាព​មេរោគ​ក្នុង ទ្វារមាស​រង​ការប៉ះពាល់​:
​ ​
​ការប្រើ​ថ្នាំ​ផ្សះ​: ថ្នាំ​ផ្សះ​អាច សម្លាប់​បាក់តេរី​ដែល​ការពារ​ទ្វារមាស ឬ​ផ្លាស់ប្តូរ​តុល្យភាព​នៃ​បាក់តេរី ដែល​រស់នៅ​ធម្មតា​នៅ​ទី​នោះបាន ។ ការបង្ក​រោគ​ផ្សិត​ក្នុង​ទ្វារមាស​ប្រហែលជា​កើតឡើង​ក្នុងពេល ឬ​ក្រោយពេល​ប្រើប្រាស់​ថ្នាំ​ផ្សះ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេង​ដូចជា​ការបង្ក​រោគ​ក្នុង​បំពង់ក ឬ​ឈឺបំពង់ក​ជាដើម ។
​ ​
​ប្រើ​ថ្នាំ Steroids
​ជំងឺ​ទឹកនោមផ្អែមៈ ជំងឺ​នេះ​អាច​បន្ថយ​ការ​រក្សាទុក​សារធាតុ Glycogen ក្នុង​កោសិកា​ទ្វារមាស បាន ។ ជំងឺ​ទឹកនោមផ្អែម​ក៏​ប្រហែលជា​ធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ទ្វារមាស​កើនឡើង​ដែរ ដែលជា ហេតុ​បង្កើន​ការ​ប្រឈម​នឹង​មេរោគ​ក្នុង ទ្វារមាស​កាន់តែខ្លាំង ។
​ ​
​កត្តា​ដែល​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ ចុះខ្សោយ​ដូចជា ជំងឺអេដស៍ ការប្រើប្រាស់​ថ្នាំ Steroids មាន​ផ្ទៃពោះ ការព្យាបាល​ដោយ​ថ្នាំ​មហារីក ឬ​ថ្នាំ​ផ្សេងៗ ទៀត​ដែលមាន​មុខងារ​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ តែម្តង​ប្រើ​ទឹក​អនាម័យ​ស្ត្រី ឬ​ស្ព្រា​យ​បាញ់​ក្នុង​ទ្វារមាស​អេស ឬ​មាន​ដំបៅ​ក្នុង​ទ្វារមាស​ស្លៀកខោ ទ្រនាប់​តឹងៗ ពេក ។​

– បម្រែបម្រួល​អ័រម៉ូន​
– ការ​ជ្រុះ​អូវុល​
– ការ​រាំងរដូវ​
– មាន​ផ្ទៃពោះ​
– ប្រើ​ថ្នាំ​ពន្យារកំណើត​
– ការ​លេបថ្នាំ​ប្រភេទ​អ័រម៉ូន ៕ ដោយ​: health.com.kh