មូលហេតុ និង​ការព្យាបាល​ខ្លួនឯង ពេល​ឈឺបំពង់ករ​ព្រឹក​ឡើង​

1478
ចែករម្លែក

​គ្មានអ្វី​ឡើយ​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​ការ​គេង​ពេលយប់​ដ៏​សុខ​ស្រួល​នោះឡើយ​។ យ៉ាងណាមិញ ការ​ភ្ញាក់​ពី​គេង​មក​ស្រាប់​តែមាន​អារម្មណ៍​ស្ងួត​បំពង់ករ និង​ឈឺចាប់​ខ្លាំង អាច​ងាយ​នឹង​រំខាន​ដល់ពេល​វេលា​ព្រឹក​ឡើង​របស់​អ្នក​បាន​ណាស់​។ ប៉ុន្តែ​មិនបាច់​បារម្ភ​ឡើយ ព្រោះ​វា​គ្មាន​អ្វីដែល​ធ្ងន់ធ្ងរ​ទេ​។ យ៉ាងណាមិញ វា​មាន​ហេតុផល​ខុសៗ​គ្នាច្រើន​ណាស់​ដែល​បំពង់ករ អ្នក​អាច​ឈឺ​ពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង ហើយ​ក៏មាន​មធ្យោបាយ​ព្យាបាល​វា​ដោយ​ខ្លួ​ឯង​បានដែរ​។

  • មូលហេតុ​

​ការ​ច្រាល​អាស៊ីត​ក្រពះ​

​វា​អាចជា​ហេតុផល​ដ៏​ធំ​មួយ​ដែល​បញ្ជាក់ថា ការ​ច្រាល​អាស៊ីត​ក្រពះ​នឹងធ្វើ​ឲ្យ​អ្នក​ឈឺបំពង់ករ នៅ​ជា​រៀងរាល់​ព្រឹក​។ ការ​ច្រាល​អាស៊ីត​ក្រពះ​នេះ​អាច​កើតឡើង​នៅពេល​អ្នក​កំពុងតែ​គេង​ជាច្រើន ម៉ោង ហើយក៏​អាចធ្វើ​ឲ្យ​រលាក និង​ហើម​បំពង់ករ​បានដែរ​។

ការ​ស្រមុក​

​បើសិនជា​អ្នក​ត្រូវបាន​គេ​និយាយថា អ្នក​គេង​ស្រមុក​លឺៗ​វា​ក៏​ទំនងជា​ដើមហេតុ​ដ៏​ធំ​មួយ​នៅ ពីក្រោយ​ការឈឺ​បំពង់ក​រដែរ​។ ដោយសារតែ មាត់​អ្នក​ងាយ​នឹង​បើក​នៅពេល​លង់លក់​សុ​បិ​ន្ត បំពង់ក​រអា​ចនឹង​ងាយ​ស្ងួត​ខ្លាំង​ថែមទៀត​។ រឿងនេះ​នឹងធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺ​នៅពេល ព្រឹក​ជាមិនខាន​។

​ខ្សោះ​ជាតិ​ទឹក​

​ការនិយាយ​ក៏​អាចធ្វើ​ឲ្យ​បំពង់ករ​ងាយ​នឹង​ស្ងួត​ខ្លាំង​ដែរ ហើយក៏​ជាដើម​ហេតុ​ដ៏​ញឹកញាប់​មួយ នៃ​ការឈឺ​បំពង់ករ​ថែម​ទៀតផង​។ បើសិនជា​អ៊ីចឹង​មែន យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន ៨​កែវ​ក្នុង​មួយថ្ងៃ​។

​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ​

​តើ​អ្នក​ធ្លាប់មាន​ជំងឺ​ផ្តាសាយ​ដែរ​ទេ​? បើ​អ៊ីចឹង​មែន កុំ​បារម្ភ​អី​បើសិនជា​អ្នក​ភ្ញាក់​ពី​គេង​មក​ឈឺ បំពង់ក​រទាំង​ព្រឹក​នោះ​។ អ្នកជំនាញ​និយាយថា ការដែល​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ក៏​ធ្វើ​ឲ្យ​អ្នក ប្រឈម​កាន់ តែ​ខ្លាំង​នឹង​ការឈឺ​បំពង់ករ​ព្រឹក​ឡើង​ដែរ​។

  • ​ការព្យាបាល

​គ្រប់គ្រង​ការ​ច្រាល​ទឹក​អាស៊ីត​

​បើសិនជា​អ្នកមាន​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មែន យក​ល្អ​គួរតែ​រក​មធ្យោបាយ​គ្រប់គ្រង​ជំងឺ​នេះ​។ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​គាត់​ព្យាបាល​។ ជាមួយគ្នានេះដែរ ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើនៗ មុនពេល​គេង ជាពិសេស​អាហារ​មាន​ជាតិ​ហិ​រ​។

ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​

​ចូរ​ប្រាកដថា រាងកាយ​របស់​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់​តាមរយៈ​ការ​ញ៉ាំ​ទឹក​ច្រើនៗ​។ ចូរ​ដាក់​ទឹក មួយ​កែវ​នៅ​ជិត​ខ្លួន​ផង​នៅពេល​អ្នក​មុន​គេង​ដើម្បី​ងាយស្រួល​ភ្ញាក់​ញ៉ាំ​កណ្តាលយប់​។

​សម្រាក​ឲ្យ​បាន​ច្រើន​

​បើសិនជា​អ្នក​កំពុង​តែមាន​បញ្ហា​ជំងឺ​ផ្តាសាយ​ហើយ ចូរ​ប្រាកដថា អ្នក​សម្រាក​បាន​គ្រប់គ្រាន់ ដើម្បី​បង្កើនល្បឿន​នៃ​ការ​ជាសះស្បើយ ដូច្នេះ​វា​ក៏​ធ្វើ​ឲ្យ​អ្នក​ធូរស្រាល​ការឈឺ​បំពង់ករ​នៅពេល​ព្រឹកដែរ​។ តែ​បើសិនជា​រោគសញ្ញា​ចេះតែ​បន្ត​លើសពី ១​សប្តាហ៍ ចូរ​ពិចារណា​ទៅលើ​ការពិគ្រោះ ជាមួយ​គ្រូពេទ្យ​វិញ​៕ ដោយ​: health.com.kh / ម៉េង សុខ​សៀន​