មូលហេតុ និង​ផលវិបាក​នៃ​ជំងឺ​ដក់​ទឹក​ក្នុង​បាត​ភ្នែក​

818
ចែករម្លែក

​ជំងឺ​ដក់​ទឹក​ក្នុង​បាត​ភ្នែក គឺជា​ជំងឺ​មួយ​ដែល​បណ្តាល​ឲ្យ​មានការ​ខូចខាត​ទៅលើ​ស​រ​សៃ ប្រសាទ​នៅ​បាត​ភ្នែក​របស់​អ្នក​។​

​ភាគច្រើន វា​ច្រើន​ទាក់ទង​ជាមួយនឹង​ការកើនឡើង​នៃ​សម្ពាធ​នៅក្នុង​បាត​ភ្នែក​។ ការដក់​ទឹក​នៅក្នុង​បាត​ភ្នែក មិនសូវ​បង្ហាញ​រោគសញ្ញា​ឲ្យ​យើង​ដឹង​នោះទេ​។​

​សម្ពាធ​កើនឡើង​នៅក្នុង​ភ្នែក អាចធ្វើ​ឲ្យ​ខូច​សរសៃប្រសាទ​នៅ​បាត​ភ្នែក​ដែល​វា​មាន មុខងារ បញ្ជូន​រូបភាព​ទៅកាន់​ខួរក្បាល​។ ដូច្នេះ ប្រសិនបើ​មានការ​ខូចខាត​ទៅលើ សរសៃប្រសាទ​នៅ​បាត​ភ្នែក វា​អាចធ្វើ​ឲ្យ​ខ្វាក់ភ្នែក​។​

​បើ​គ្មាន​ការព្យាបាល ការដក់​ទឹក​ក្នុង​បាត​ភ្នែក អាច​បណ្តាល​ឲ្យ​ខ្វាក់ភ្នែក​ក្នុង​រយៈពេល ពីរ​ទៅ​បី​ឆ្នាំ បន្ទាប់មកទៀត​។ ដោយសារតែ​មនុស្ស​ភាគ​ច្រើន មិនមាន​លេចចេញ នូវ​រោគសញ្ញា នៅ​ដំណាក់កាល​ដំបូង ឬ​មិនមាន​ការឈឺចាប់​នោះទេ ដូច្នេះ វា​ជាការ​សំខាន់​ណាស់ ដែល​អ្នក​គួរ​ទៅ​ពិភាក្សា និង​ពិនិត្យ​ភ្នែក​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ទទួលយក​ការព្យាបាល​ឲ្យ​បាន​ទាន់ពេល​។​

​ចំពោះ​អ្នក​ដែលមាន​អាយុ​ចាប់ពី ៤០ ឆ្នាំ​ឡើងទៅ និង​មាន​ប្រវត្តិ​គ្រួសារ ធ្លាប់មាន​ជំងឺ ដក់​ទឹក​ក្នុង​បាត​ភ្នែក អ្នក​គួរតែ​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ភ្នែក​ឲ្យ​បាន​ម្តង​ទៅ ពីរដង​ក្នុង​មួយឆ្នាំ​ឲ្យ​បាន​ទៀងទាត់​។​

​ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព ដូចជា ជំងឺ​ទឹកនោម ក៏​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ភ្នែក​ឲ្យ​បាន​ទៀងទាត់​ផងដែរ​៕ ដោយៈ health.com.kh