គណៈកម្មការមូល​ប​ត្រ​កម្ពុជា និង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ដាក់​គោលដៅ​លើ​ខេត្ត​ចំនួន​៥

930
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: គោលដៅ​ចុងក្រោយ​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត ប្រចាំឆ្នាំ ២០១៨ របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​បានបញ្ចប់​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន​ប្រាំ​។​

​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត ប្រចាំឆ្នាំ ២០១៨ របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​បាន​ដោយ​ជោគជ័យ កាលពី​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ 2018 នៅ​ខេត្តបាត់ដំបង ដែលជា​គោលដៅ​ចុងក្រោយ​នៃ​សិក្ខាសាលា​នេះ​។ ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ គឺជា​គោលដៅ​ទីមួយ ទី​ពីរ ទី​បី និង​ទី​បួន​។​

​លោក សុខ ដា​រ៉ា លោក យន់ សុវណ្ណារ៉ា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានបង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ស្ថានភាព​បច្ចុប្បន្ន​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា បញ្ហា​ប្រឈម​ចំពោះ​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ និង​បេសកកម្ម​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​ក្នុងការ​ព​ន្លឿ​ន​ការរីកលូតលាស់​នៃ​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​។

​លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន​ប្រាំ​ក្នុងឆ្នាំនេះ ដោយ​លើកឡើងថា វា​នឹង​ជួយ​បង្កើតជា​មូលដ្ឋានគ្រឹះ​សម្រាប់​ភាពរុងរឿង​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​នាពេល​អនាគត​។

​លោក Lawrence បាន​និយាយថា “​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ក្នុង​ការចូលរួម និង​ចែករំលែក​បទពិសោធន៍​របស់ខ្ញុំ​នៅ​គ្រប់​គោលដៅ​ទាំងអស់​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ឆ្នាំ​2018 ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា ដែល​បានធ្វើឱ្យ​សិក្ខាសាលា​នេះ​កើតមានឡើង​។ ដោយ​ផ្អែកទៅលើ​ការអង្កេត និង​បទពិសោធន៍​ជាង 20​ឆ្នាំ​របស់ខ្ញុំ ខ្ញុំ​បានដឹងថា វិនិយោគិន​កម្ពុជា កំពុងតែ​ផ្ដល់​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការស្វែងយល់​ពី​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​។ ខ្ញុំ​គិតថា សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ គឺជា​វេទិកា​ដ៏​ល្អ​មួយ សម្រាប់​ពួកគេ​ក្នុងការ​ស្វែងយល់​ពី​ការវិនិយោគ​នេះ​បន្ថែមទៀត​។​”

​អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង រូបនេះ បាន​បន្ថែមថា “​តាំងពី​ដំបូង​មក ខ្ញុំ​តែងតែ​និយាយថា ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា មាន​សក្ដានុពល​គួរឱ្យកត់សម្គាល់ ហើយ​ខ្ញុំ​ពិតជា​រំភើប ដែល​ពួកយើង​បាន​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ពី​ប្រទេស​ផ្សេងៗ​ទទួលបាន​អាជ្ញា​បណ្ណ​នៅក្នុង​ប្រទេស​ដ៏​ស្រស់ស្អាត​មួយ​នេះ​។ ការងារ​របស់​ពួកយើង គឺ​មិនទាន់​ចប់​នៅឡើយ​ទេ ហើយ​ដំណើរការ​នៃ​ការអភិវឌ្ឍ អាច​នឹង​កាន់តែ​ឆាប់រហ័ស ដរាបណា​យើង​បន្ត​ជម្រុញ​ស្ថាប័ន ដែល​ពាក់ព័ន្ធ​នឹង​ឧបករណ៍​និ​ស្ស​ន្ទ​ផ្សេងទៀត ឱ្យ​ទទួលបាន​អាជ្ញា​បណ្ណ​ដែរ​។​”

​លោក Lawrence បាន​បន្ថែមថា ទោះបីជា​ពួកយើង​ត្រូវបាន​ចាត់ទុកជា​អ្នក​នាំមុខ​ក្នុង​វិស័យ​ថ្មី​មួយ​នេះ ពួកយើង​នឹង​បន្ត​កិច្ចប្រឹងប្រែង​ក្នុងការ​ផ្សព្វផ្សាយ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ដោយ​មិន​ត្រឹមតែ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ​៕ ល​