មូស្លីម​កម្ពុជា​មានភ័ព្វ​សំណាង​ជាង​សាសនិក​អី​ស្លាម​នៅ​បណ្តា​ប្រទេស​ដែល​សាសនា​ផ្សេង​មិនមែន​របស់​រដ្ឋ​

1076
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រដ្ឋសភាជាតិ​បាន​អះអាងថា​មូស្លីម​កម្ពុជា​ពិតជា​មានភ័ព្វ​សំណាង​ជាង​សានិ​កអី​ស្លាម​នៅ​បណ្តា​ប្រទេស​ដែល​សាសនា​ផ្សេង​មិនមែន​របស់​រដ្ឋ​។​ដោយសារ​ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​យកចិត្តទុកដាក់​ទាំង​ផ្នែក​រស់នៅ​ប្រចាំថ្ងៃ​ទាំង​ការ​ប្រណិប័តន៍​ផ្លូវធម៌​ចំពោះ​អ្នកមាន​ជំនឿ​លើ​សាសនា​អី​ស្លាម​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ក៏ដូចជា​ផ្តល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​ថវិកា​មួយចំនួន​ជូន​ដល់​ចាស់ជរា អ្នកក្រីក្រ​ជិត​២០០​គ្រួសារ​មកពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​នា​រសៀល​ថ្ងៃទី​១៦ ខែឧសភា​ឆ្នាំ​២០១៩​។​

នៅ​គេហដ្ឋាន​ផ្ទាល់​ក្នុង​ក្រុង​កំពត​លោក​សា​ឡេះ​សេន​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រដ្ឋសភាជាតិ​បាន​មានប្រសាសន៍ថា​ពិតជា​មានភ័ព្វ​សំណាង​ណាស់ដែ​លអី​ស្លាម​កម្ពុជា​ទទួល​បានកា​រ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ប្រទេស​។​តាមរយៈ​ការផ្តល់ជូន​សិទ្ធិ​គ្រប់យ៉ាង​ទាំង​ការរស់នៅ​ប្រចាំថ្ងៃ​ក៏ដូចជា​ការ​ប្រណិប័តន៍​តាមផ្លូវ​ធម៌​និង​ប្រពៃណី​ទំនៀមទម្លាប់​។​

​នៅ​បណ្តា​ប្រទេស​ដែល​សាសនា​ផ្សេង​ជា​សាសនា​របស់​រដ្ឋ​អ្នកមាន​ជំនឿ​លើ​សាសនា​អី​ស្លាម​ស្ថិតក្រោម​គោលដៅ​នៃ​ការរើសអើង​គាបសង្កត់​ថែមទាំង​បង្ក​ជា​វិវាទ​ឥតឈប់ឈរ​។​ដោយឡែក​ប្រមុខ​រាជរដ្ឋាភិបាល​បានគិត​គូរ​ហើយ​ផ្តល់ជូន​ជា​បន្តបន្ទាប់​នូវ​អ្វី​ដែលជា​តម្រូវ​ការចាំបាច់​របស់​ជន​មូស្លីម​គ្រប់រូប​។

​លោក​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រដ្ឋសភា​បាន​បញ្ជាក់ថា​ជាក់ស្តែង​ក្រៅពី​មាន​វត្តមាន​ជា​មន្ត្រីរាជការ និង​ជា​ថ្នាក់ដឹកនាំ​នៅ​បណ្តា​ក្រសួង​មន្ទីរ​អង្គភាព​សម្តេចនាយករ​ដ្ឋ​មន្ត្រី​គិតគូរ​អំពី​ការគោរព​ប្រណិប័តន៍​តាម​ប្រពៃណី​ទំ​នៀ​ទម្លាប់​ដោយ​អនុញ្ញាតឱ្យ​អ៊ិ​ស្លាម​សាសនិក​អាច​ទទូរ​ស្បៃ​ឬ​ពាក់​កាតឹប​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ក៏ដូចជា​ឯកសារ​ផ្សេងៗ​ជា​ផ្លូវការ​បាន​។

​លើសពីនេះ​សម្តេច​តេ​ជោ​ក៏បាន​ប្រគល់​ក្របខ័ណ្ឌ​ដល់​គ្រូបង្រៀន​ខ្មែរ​អី​ស្លាម​ចំនួន​១.៥០០​នាក់​នៅ​ទូទាំងប្រទេស​ដែលជា​កា​រំលែក​ក្តី​លំបាក​របស់​ប្រជាពលរដ្ឋ​។​ដោយ​កន្លងមក​ត្រូវ​រៃអង្គាស​គ្នា​សម្រាប់​ផ្តល់ជូន​គ្រូបង្រៀន​ប្រចាំខែ​។​កាន់តែ​វិសេសវិសាល​ជាង​នោះ​នាពេល​ថ្មីៗ​នេះ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថាន​សំខាន់ៗ​ចាត់ចែង​ឱ្យមាន​កន្លែង​សម្រាប់​អី​ស្លាម​សាសនិក​បំពេញ​កាតព្វកិច្ច​ថ្វាយបង្គំ​មួយថ្ងៃ​ប្រាំ​ពេល​ថែម​ទៀង​ផង​៕S/​