មូស​ធំ​បំផុត​ជាប់​ក្នុង​កំណត់ត្រា​ប្លែកៗ​ពិភពលោក​

856
ចែករម្លែក

ខ្លួនវាមានប្រវែង២៥,៨សង់ទីម៉ែត្រ និងស្លាបសន្ធឹងទៅមានប្រវែង១១,១៥សង់ទីម៉ែត្រ គឺធំជាងមូសធម្មតា១០ដង។វាជាពូជមូសHolorusia Mikadoដែលជាពូជមូសធំនិងចំណាស់បំផុតដែលមានប្រភពចេញពីជប៉ុន។

វាមើលទៅគួរអោយខ្លាច តែតាមពិតវាមិនចិញ្ចឹមជីវិតដោយខាំបឺតឈាមនុស្សសត្វទេ។ដោយអាចរស់បានតែបីបួនថ្ងៃ វារស់ដោយបឺតទឹកដមផ្កា។

ក្នុងរូប មូសធំបំផុតនេះត្រូវបានតាំងបង្ហាញនៅសារមន្ទីរក្នុងខេត្តស៊ីឈ័នរបស់ចិនជាមួយនឹងសត្វល្អិតប្រមាណ៧សែនទៀតមកពី៤០ប្រទេសនៅជុំវិញពិភពលោក។សារមន្ទីរសត្វល្អិតនៃចិនខាងលិចនេះ ត្រូវបានចាត់ទុកជាសារមន្ទីរសត្វល្អិតធំបំផុតនៅអាស៊ី។

មូលធំបំផុតនេះក៏ទទួលបានការទទួលស្គាល់ពីគណៈកម្មាធិការឯតទគ្គកម្មពិភពលោក Guinness World Record កាលពីថ្ងៃ០១វិច្ឆិកា ឆ្នាំ២០១៨។

លោកហ្សាលី អ្នកវិទ្យាសាស្រ្តខាងសត្វល្អិតចិន បានប្រទះឃើញមូសដ៏ធំនេះ កាលពីខែសីហាឆ្នាំមុន ក្នុងអំឡុងពេលចុះពិនិត្យតាមតំបន់ភ្នំនៃខេត្ត ស៊ីឈ័ន៕ដោយ៖វាសនា