មួក​របស់​អធិរាជ​បារាំង ណាប៉ូឡេអុង ត្រូវបាន​ដាក់លក់​ដេញថ្លៃ​

1311
ចែករម្លែក

​មួក​ពាក់​ចេញ​ច្បាំង​របស់​ព្រះ​ចៅ​អធិរាជ​បារាំង ណាប៉ូឡេអុង ដែល​បាន​ជ្រុះ​លើ​សមរភូមិ នៅពេល ទ្រង់​រត់គេចខ្លួន​ក្រោយ​បរាជ័យ​នៅ​សមរភូមិ Battle of Waterloo ក្នុង​ឆ្នាំ​១៨១៥ ពោលគឺ ២០៣ ឆ្នាំមុន ត្រួវបាន​គេ​ដាក់លក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៨ ខែមិថុនា​។

​មួក​ដ៏​ល្បីល្បាញ​នេះ​ត្រូវ​បានដាក់​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន De Baecque នៅក្នុង​ទីក្រុង​លី​យ៉ុង (Lyon) ប្រទេស​បារាំង ហើយ​លក់បាន​ថ្លៃ​រហូតដល់​ទៅជា​ង ៣២ ម៉ឺន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់ថា មួក​នេះ​ស្ថិតក្នុង​ចំណោម​មួក​ចំណោម ១២០ ដែល​គេ​ជឿថា​ព្រះ​ចៅ​អធិរាជ ណាប៉ូឡេអុង ធ្លាប់​ពាក់​ពេញ​មួយជីវិត​។ ហើយ​យោងតាម​ក្រុមហ៊ុន​ដេញថ្លៃ De Baecque បានឱ្យដឹងថា មួក​ទាំងនោះ​នៅសល់​ដល់​សព្វថ្ងៃ​មានតែ ១៩ ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ខុម​