មួយខែ​មករា​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​១៤៨​នាក់​និង​របួស​៥១៧​នាក់

512
ចែករម្លែក
  • 20
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​ក្នុង​រយៈពេល​ពេញ​មួយខែ​មករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១៤៨​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​៥១៧​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​៣៣១​លើក ។​​ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​៣០​ដល់​ម៉ោង​២​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់ និង​បាន​បង្ក​ឲ្យ មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន​៨​នាក់ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​១២​នាក់​នៅ​ថ្ងៃទី​៣១ ខែមករា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៩​លើក ។​
​សូមជម្រាបថា ក្នុង​រយៈពេល​៣១​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១៤៨​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​៥១៧​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​៣៣១​លើក ៕S/​