មួយគូ​នេះ​ថ្លៃ​១៧​លាន​ដុល្លារ​! ថ្លៃ​យ៉ាង​ណឹ​ង​បាន​ត្រឹម​មើល​គ្មាន​លុយ​ទិញ​ទេ​

3245
ចែករម្លែក

ផលិតពីមាសនិងសសៃសូត្រ រួមទាំងដាំពេជ្ររាប់រយគ្រាប់ ក្រុមហ៊ុនធ្វើស្បែកជើងមួយនៅក្រុងឌុយបៃ បានបង្ហាញអ្វីដែលខ្លួនហៅថា ស្បែកជើងកែងចោតថ្លៃបំផុតក្នុងលោក ជាមួយស្លាកថ្លៃ១៧លានដុល្លារ។

ចំពេលក្រុមហ៊ុនច្នៃម៉ូតធំៗក្នុងលោកកំពុងប្រជែងគ្នាលក់ផលិតផលថ្លៃៗរបស់ខ្លួន ក្រុមហ៊ុនច្នៃម៉ូតJada Dubaiកាលពីថ្ងៃពុធទី២៦កញ្ញាបានបញ្ចេញស្បែកជើងកែងចោតធ្វើពីស្បែកស្រោបមាសមួយគូ ដាំដោយត្បូងទម្ងន់១៥ការ៉ាតភ្លឺចិញ្ចាចមួយជួរ។

Hemant Karamchandani នាយកប្រតិបត្តិក្រុមហ៊ុនគ្រឿងពេជ្រ បាននិយាយថា” ឌុយបៃជាទីក្រុងសេដ្ឋីនិងមហាសេដ្ឋី…យើងមើលឃើញវាជាទីផ្សារមានសក្កានុពលមួយរួមទាំងតំបន់ឈូងសមុទ្រទាំងមូល”។

ឌុយបៃ ជាមណ្ឌលម៉ូតឈូងសមុទ្រ និងក៏ជាកន្លែងបង្ហាញម៉ូតអារ៉ាប់។ទីក្រុងនេះបានទទួលភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងៗនៅប៉ុន្មានឆ្នាំមកនេះ ដោយកាលពីឆ្នាំទៅមនុស្សប្រមាណ១៦លាននាក់បានទៅទស្សនា ព្រះរាជាណាចក្រអារ៉ាប់រួមអេមីរ៉ាតនេះ៕ដោយ៖វាសនា

ស្បែកជើងតំលៃ១៧លានដុល្លារ ត្រូវបានតាំងបង្ហាញនៅឌុយបៃកាលពីថ្ងៃ២៦កញ្ញា