មួយឆ្នាំ ចិន​នាំ​ឧក្រិដ្ឋជន​ជាង​១​ពាន់​នាក់មក​ស្រុក​និង​ប្រមូលបាន​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​មកវិញ​

199

​ចិន​និយាយថា ជន​រត់ចោលស្រុក​ដែល​អាជ្ញាធរ​ត្រូវការ​ចាប់ខ្លួន​ចំនួន​១.៣៣៥​នាក់ ដែល​បាន​ភៀសខ្លួន​ទៅ​បរទេស ត្រូវបាន​នាំមក​កាន់​ប្រទេស​ចិន​វិញ​កាលពី​ឆ្នាំមុន​​និង​ប្រាក់​កឹ​ប​កេង​៥១៩​លាន​ដុល្លារ​ដែល​រកបាន​ដោយ​ខុសច្បាប់​ត្រូវបាន​ប្រមូលយក​មកវិញ​។​

​ក្រុមប្រឆាំង​អំពើពុករលួយ​របស់​ប​ក្ស​កុំម្មុយនីស្ត​ចិន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១១​មករា​ថា ជន​ដែល​ត្រូវបាន​នាំ​ត្រឡប់មកវិញ​ទាំងនោះ​រួមមាន​៣០៧​នាក់​ជាស​មា​​ជិ​កប​ក្ស​និង​និយោជិត​រដ្ឋ និង​៥​នាក់​ស្ថិតក្នុង​បញ្ជី​ជនសង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ​ដែល​ត្រូវការ​ចាប់ខ្លួន​បំផុត​ហើយ​ដែល​ត្រូវបាន​បញ្ជូន​ឈ្មោះ​ទៅអោយ​ប៉ូលិស​អន្តរ​​ជាតិ​។​

​ចិន​បាន​និយាយថា យុទ្ធនាការ​ចំណាស់​៤​ឆ្នាំ​ដើម្បី​នាំ​ត្រឡប់​ឧក្រិដ្ឋជន​ជា​មន្ត្រី​រដ្ឋការ​និង​មន្ត្រី​បក្ស​ហើយ​ប្រមូល​ទ្រព្យ​ខុសច្បាប់​មកវិញ នាំ​ដល់​ការចាប់​បញ្ជូន​ខ្លួន​មនុស្ស​​ជាង​៥.០០០​នាក់​។​ប្រតិបត្តិការ​ឈ្មោះថា​«​សំណាញ់​មេឃ​» កត់សំគាល់​ទំហំ​នៃ​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​ដែល​បង្កើតឡើង​ដោយ​ប្រធានាធិបតី​ស៊ី ជីន​ពីង បន្ទាប់ពី​​លោក​ឡើងកាន់តំណែង​ភ្លាម​កាលពី​៨​ឆ្នាំមុន​។​ស៊ី ជា​មេដឹកនាំ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត ធៀប​នឹង​មេដឹកនាំ​ចិន​នានា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។​

​នៅក្នុង​ប្រទេស មនុស្ស​ប្រមាណ​៦២១.០០០​នាក់​បាន​ទទួលទោស​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ រួមមាន​មន្ត្រី​នៅ​កំរិត​ខេត្ត លើ​ខេត្ត​និង​ថ្នាក់​រដ្ឋមន្ត្រី​ចំនួន​៥១​នាក់​​ផង​៕​ដោយ​៖​វាសនា​

Liu Changka​និង​Li Huabo​អតីតមន្ត្រី​រដ្ឋាភិបាល​ចិន​ត្រូវបាន​ចាប់​បញ្ជូនមក​ស្រុក​វិញ