មួយថ្ងៃ​ឆេះ​ពីរ​ករណី​បំផ្លាញ​ផ្ទះ​អស់​២​ខ្នង​នៅ​ខេត្តកំពង់ឆ្នាំង​

947
ចែករម្លែក

​ដោយៈ​សន​ក្តា​/​កំពង់ឆ្នាំងៈ​គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​ផ្ទួនៗ​គ្នា​ដល់​ទៅ​២​ករណី​ក្នុង​ថ្ងៃ​តែមួយ​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ ២០១៨​។ ករណី​ទីមួយ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ត្រង់ចំណុច​ចំនុច​ផ្ទះ​ឈ្មោះ​តូច​ម៉ា​រ៉ា​ន់​ភេទ​ប្រុស​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រឡាច​ស្ថិតនៅ​ភូមិ​កំពង់​ក្តារ ឃុំ​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​ហេតុការណ៍​នេះ​បាន​ឆេះ​បំផ្លាញ ផ្ទះ​១​ខ្នង ទំហំ​៥​ម៉ែត្រ គុណ​នឹង​៧​ម៉ែត្រ ដំបូល​ស័ង្កសី ជញ្ជាំង​ក្តារ បណ្តាលឱ្យ​ខូចខាត​ទាំងស្រុង​រួម​នឹង​សម្ភារៈ​មួយចំនួន​ដូចជា ក្រវិល​មាស​ចំនួន ៥ ហ៊ុន ខ្សែក​ផ្លាក​ទីន​១​ខ្សែ ប្រាក់​ដុល្លារ ៥.០០០​ដុល្លារ​ទូរស័ព្ទដៃ ៣ គ្រឿង ទូរទស្សន៍​១​គ្រឿង កង្ហា ២​គ្រឿង ឆ្នាំងអ៊ុត ២​គ្រឿង សំលៀកបំពាក់ សម្ភា​រះ​ផ្ទះបាយ និង​ឯកសារ​សម្រាប់​ប្រើប្រាស់​មួយចំនួន​ក៏ត្រូវ​ឆេះ​ខ្ទេច​អស់​ផងដែរ​។​

​មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​អគ្គិភ័យ​នេះ​គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​អស់​១​រថយន្ត​ទើប​រលត់​ទាំងស្រុង​។​ករណី​ទី​២​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល នៅក្នុង​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​គ្រោះ​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង និង ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំងស្រុង តែ​មិន​បណ្តាលឱ្យមាន​​អ្នករងរបួស​ឬ​បាត់បង់​ជីវិត​មនុស្ស​ឡើយ​។​មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕S/

​មួយថ្ងៃ​ឆេះ​ពីរ​ករណី​បំផ្លាញ​ផ្ទះ​អស់​២​ខ្នង​នៅ​ខេត្តកំពង់ឆ្នាំង​