មួយថ្ងៃ​មួយ​ចាន សក់ និង​ស្បែក​នឹង​ស្អាត​បំផុត​

517
ចែករម្លែក

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​សក់​ឆា​ប់ស ហើយ​ចង់​ឲ្យ​ស្បែក​ស្អាត ម៉ត់​រលោង អ្នក​គួរតែ​ជ្រើសរើស អាហារ​ខាងក្រោម​មក​ពិសារ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​អាច​ញ៉ាំ​សណ្តែកខ្មៅ​បាន ព្រោះ​នៅក្នុង​នោះ​មាន​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​មិនឆាប់ វង្វេង​។ ម្យ៉ាងទៀត វា​នឹង​ជួយ​ធ្វើ​ឲ្យ​សក់​អ្នក​ខ្មៅ ហើយ​ស្បែក​របស់​អ្នកនឹង​មិន​ងាយ ចាស់​ឡើយ​។ ល្ងរ​ខ្មៅ​ក៏​ល្អ​ចំពោះ​សុខភាព​អ្នក​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​ចៀស​ពី​ជំងឺ​ថ្លង់​។ ម្យ៉ាងទៀត​បើ​សក់​អ្នក តែងតែ​ជ្រុះ​ពេល​ឈឺ វា​ក៏​អាចជួយ​ធ្វើ​ឲ្យ​សក់​អ្នក​រឹងមាំ​។ ជាពិសេស វា​គឺ​ជួយ​ទប់ទល់ មិន​ងាយ​ឲ្យ​សក់ស​ដុះ​មក​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ជាង​មុន ទៀតផង​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន ទើប​ស្អាត ហើយ​សុខ​ភាពល្អ​៕ ដោយៈ health.com.kh​