មួយថ្ងៃ​សមត្ថកិច្ច​រកឃើញ រថយន្ត​ដឹក​ដី​និង​រថយន្ត​ផ្សេងទៀត​អត់​ពាក់​ស្លាក​លេខ ជាង​១០​គ្រឿង

182
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះសីហនុ​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អុី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​អោយ ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២​ខែ កញ្ញា​២០១៩​នេះ​ថា មាន​រថយន្ត​ដឹក​ដី​អត់​ពាក់​ស្លាក​លេខ​ជាង​១០​គ្រឿង​ហើយ ដែល​មន្ត្រីនគរបាល​ច​រា​ចរណ៍​ឃាត់​ចាប់បាន ក្នុងនោះ​ក្រៅពី​រថយន្ត​ដឹក​ដី ក៍មាន​រថយន្ត​ប្រភេទ​ផ្សេងៗ​មួយចំនួនទៀត ដែល​អត់​មាន​ពាក់​ផ្លាកលេខ ក៍​ត្រូវបាន​នគរបាល​ឃាត់​ចាប់​ដូចគ្នា យកមក​រក្សាទុក​នៅ​កា​រិ​យា​ល​យ័​នគរបាល​ចរាចរណ៍ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

​វិធានការ​នេះ​គឺ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត ដែល​ផ្នែក​មួយ​ក្នុង​ផែនការ​របស់​គណបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត ព្រះសីហនុ​ដើម្បី​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ង​បញ្ជាក់​បន្ថែមថា​រថយន្ត​ដែល​នគរបាល​ឃាត់​ចាប់​គឺ​អោយ​ម្ចាស់​រថយន្ត​បង់ប្រាក់​ពិន័យ​ក្នុងនោះ​រថយន្ត​ធំ​ផាក​ពិន័យ៨០​មុឺ​ន​រៀល។ ចំណែក​រថយន្ត​តូច​ផាក​ពិន​យ័​៤០​មុឺ​ន​រៀល ជាមួយនឹង​ការធ្វើ​កិច្ចសន្យា​ចំពោះមុខ​សមត្ថកិច្ច មិន​អោយមាន​ករណីនេះ​ជា​លើក​ទី​២ ហើយ​ថា​សកម្មភាព​នេះ​នឹង​ធ្វើជា​រៀងរាល់ថ្ងៃ ដើម្បី​បិទ​បញ្ចប់​លែងអោយ​មាន​រថយន្ត​ ដែល​បើកបរ​មិន​បំពាក់​ផ្លាកលេខ​៕B/