មួយ​រំពេច​ភ្នែក​បុរី​ធំៗ​លើផ្លូវ​ជា​សុផារ៉ា​លូត​ចេញ​រូបរាង​ហើយ​និង​ប្រកាស​បន្ត​អភិវឌ្ឍន៍​

372
ចែករម្លែក

ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​មួយ​រំពេច​ភ្នែក​សោះ​បុរី​ធំៗ​តាម​បណ្តោយ​លើផ្លូវ​ជា​សុផារ៉ា​ដែល​តំបន់​សេដ្ឋកិច្ច​មានតម្លៃ​ថ្លៃ​បាន​លូត​ចេញ​រូបរាង​ខណៈ​បុរី​ភ្នំពេញ​ថ្មី​ដែល​ល្បី​បានប្រកាស​បន្ត​គម្រោង​អភិវឌ្ឍ​ន៍ទី​៨​ឆ្លើយតប​នូវ​កំណើត​ទីផ្សារ​និង​ប្រជាជន​។

កញ្ញា​ណាំ​ម៉ា​រី​ប្រធាន​ផ្នែក​លក់​នៃ​បុរី​ភ្នំពេញ​ថ្មី​បាន​ថ្លែង​ក្នុង​ពិធី​ស​ន្និ​ស​ទី​“​ដឹ​ហា​ម៉ូ​នី​វី​ល្ល​ដំណាក់កាល​ទី​២”​កាលពី​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​ថា​ដើម្បី​ជម្រុញ​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​អាណត្តិ​ទី​៣​នៃ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​។​

​បុរី​ភ្នំពេញ​ថ្មី​បានដាក់​គម្រោង​ទី​៨​លើ​ផ្ទៃដី​ចំនួន​៧​ហិកតា​ដោយ​ធ្វើការ​ព្យាយាម​អភិវឌ្ឍន៍​និង​ការកសាង​បុរី​រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ​ឱ្យ​កាន់តែ​រីកចម្រើន​និង​ជោគជ័យ​។​បច្ចុប្បន្ននេះ​គម្រោង​បង្កើត​គេហដ្ឋាន​នៃ​ដំណាក់កាល​ទី​១​សម្រេចបាន​ជិត​ដល់​១០០​ភាគរយ​ត្រឹម​រយៈពេល​មួយឆ្នាំ​ហើយ​ប្រកាស​គម្រោង​ទី​២ កំពុង​បន្ដ​សាងសង់​ដំណាក់កាល​ទី​២ និង​ទី​៣ ព្រមៗ​គ្នា​។​

​តំណាង​បុរី​រូបនេះ​បាន​បញ្ជាក់ថា​តំបន់​និង​បុរី​មួយ​នេះ​មានការ​លូតលាស់​និង​លក់ដាច់​ដោយ​តែមាន​ចំណុច​ពិសេស ស្ថិត​លើផ្លូវ ជា សុផារ៉ា ខណៈ​តំបន់​នេះ​មានការ​រីកចម្រើន​ឆាប់រហ័ស​។ នាពេល​បច្ចុប្បន្ននេះ បុរី​ភ្នំពេញ​ថ្មី​ទី​៨​នេះ​មាន​ចង្ងាយ​ត្រឹមតែ​ជាង​១​គីឡូម៉ែត្រ​ពី​ខេ​ម​កូ​ស៊ី​ធី​ដែលមាន​ចរាចរណ៍​ងាយស្រួល​ចេញចូល​ទៅមក​។​

ជាពិសេស​ស្ថិតនៅ​ក្បែរ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​អ៊ី​អន​ថ្មី​ត្រឹមតែ​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ គម្រោង​អភិវឌ្ឍន៍​ទាំង​ផ្ទះល្វែង​និង​បុរី​នេះ នឹងត្រូវ​ចំណាយពេល​ប្រហែល​២​ឆ្នាំ ដែល​បុរី​មួយ​ខ្នងៗ មាន​ដាក់លក់​តម្លៃ​ចាប់ពី​១០​ម៉ឺន​ដុល្លារ​ឡើងទៅ ។​ចំណែក​គម្រោង​ផ្ទះល្វែង​វិញ មាន​ចំនួន​២៩​ល្វែង នៅជាប់​ផ្លូវ​ជា​សុផារ៉ា​តែម្តង​ដែល​អាច​រកស៊ី​បាន​ដោយ​ដាក់លក់​តម្លៃ​ពិសេស​ត្រឹមតែ​ជាង​៣០​ម៉ឺន​ដុល្លារ​ឡើង​ប៉ុណ្ណោះ​។​

​កញ្ញា ណាំ ម៉ា​រី បាន​បញ្ជាក់ថា​មកទល់​ពេលនេះ​បុរី​ភ្នំពេញ​ថ្មី​បាន​ដំណើរការ​ចំនួន​៩​គម្រោង​រួចមកហើយ ។​ក្នុងនោះ​មាន​៧​គម្រោង​បាន​លក់​អស់​និង​សាងសង់​រួច​ជា​ស្ថាពរ​គ្រា​ដែល​២​គម្រោង​កំពុងដំណើរការ​លក់​និង​សាងសង់​។​

ប៉ុន្ដែ​ដោយ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ដ៏​ច្រើន​ក្រុមហ៊ុន​បាន​នឹង​កំពុងធ្វើការ​សិក្សា​ពី​ការសាងសង់​គម្រោង​ទី​១០​មួយទៀត​ដែលមាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​ក្នុង​ខែមីនា​ឆាប់ៗ​ខាងមុខ​ផងដែរ​៕S/​