មើលមុខ​តារា​ល្បី​! ឆ្មា​គ្មាន​រោម​មុខ​ដូច​ប្រចៀវ​គួរឱ្យ​ស្រៀវ គ្រាន់តែ​ឃើញ​ក៏​ខ្លាច​

128
ចែករម្លែក

ឆ្មា​គ្មាន​រោម​ពូជ Sphynx មួយ​ក្បាល​ដែលមាន​ក្បាល​ធំ និង​ចង្កូម​ដ៏​មុខ​ស្រួត​មើលទៅ​ដូច​សត្វ ប្រចៀវ​គួរឱ្យ​ស្រៀវ​ព្រឺព្រួច បាន​អង្រួន​បេះដូង​មនុស្ស​យ៉ាងច្រើន​ដោយសារតែ​រូបរាង​ដ៏​ចម្លែក ខុសគេ​របស់​វា​។​
​ ​
ឆ្មា​ញី​ដែលមាន​ឈ្មោះ លូ​ស៊ី (Lucy)​អាយុ​មួយឆ្នាំ​មកពី​ប្រទេស​អ៊ីស្រាអែល​ខាងលើនេះ​បានក្លាយជា​តារា​ល្បី​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram ដោយសារតែ​ស្បែក​គ្មាន​រោម ក្បាល​ធំ និង​ចង្កូម​ដ៏​មុត​ស្រួច​របស់​វា​ដែល​ធ្វើឱ្យ​វា​មើលទៅ​ដូច​សត្វ​ប្រចៀវ​។​
​ ​
ទោះជា​យ៉ាងណា ដោយសារតែ​រូបរាង​ចម្លែក​ខុសគេ​ហ្នឹងឯង ទើប​ធ្វើឱ្យ​ឆ្មា លូ​ស៊ី ទទួលបាន អ្នកគាំទ្រ (Follower) រហូតដល់​ទៅ​រាប់ម៉ឺន​នាក់​តាម​បណ្ដាញ​ទំនង​សង្គម​៕ ប្រែ​សម្រួលៈ​ខុម​