មើលវីដេអូពេញ! សិស្សសាលាអន្ដរ ទ្វីបអាមេរិកកាំង AIS ណាត់ជួបទៅ វាយគ្នា (video inside)

209
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ បន្ទាប់ពីវីដេអូទីមួយត្រូវបានបញ្ចេញ ដែលបានបង្ហាញត្រឹមតែសកម្មភាព​ជនសង្ស័យ ប្រើហិង្សាលើជនរងគ្រោះ។ ពេលនេះ វីដេអូទី២ ដែលជាវីដេអូពេញ នៃសកម្មភាពវាយតប់​គ្នា លើដងផ្លូវរវាងសិស្សសាលាអន្តរជាតិអាមេរិកកាំង AIS កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៤: ៥៥ នាទី ស្ថិតនៅផ្លូវលេខ៤០២ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ត្រូវបានរកឃើញ។

សូមទស្សនាវីដេអូទាំងស្រុង ៖

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីហិង្សាមួយ គឺសិស្សនិងសិស្សវាយគ្នា នៅផ្លូវ៤០២ ក្រុម១១ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ នី លីស៊ាង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ: 3A ផ្លូវលេខ 12BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ សំ សន្ធិវង្ស ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវលេខ:24BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

តាមចម្លើយរបស់ជនសង្ស័យបានឲ្យដឹងថា ដើមហេតុដំបូងដែលនាំឲ្យមានការវាយតប់គ្នានេះ ដោយសារតែជនជនសង្ស័យហៅជនរងគ្រោះ (អា) ទើបបង្កឲ្យមានទំនាស់ពាក្យសម្តីជាមួយគ្នា តាមរយៈហ្វេសប៊ុក (Messenger Facebook) ហើយជនរងគ្រោះក៏បានបបួល និងណាត់ខ្លួនទៅវ៉ៃគ្នានៅខាងក្រៅ ដោយជនរងគ្រោះបាននិយាយថា “វ៉ៃគ្នាទាល់តែដួលម្នាក់ ទើបឈប់”។ នៅពេលទៅដល់កន្លែងណាត់ជួបពួកគេទាំងពីរបានយកទូរស័ព្ទឲ្យមិត្តភ័ក្តិទុកឲ្យរាងៗខ្លួន ហើយវ៉ៃគ្នាបានបន្តិច ជនសង្ស័យឈប់វ៉ៃទៀតក៏បានដើរចេញឡើងលើម៉ូតូបម្រុងជិះចេញទៅផ្ទះវិញ។ ស្រាប់តែជនរងគ្រោះបានចាប់កញ្ចក់ម៉ូតូទុក មិនឲ្យជនសង្ស័យជិះចេញទៅនោះទេ។ នៅពេលដែលជនរងគ្រោះលែងដៃម៉ូតូវិញ ជនសង្ស័យក៏ជិះម៉ូតូចេញទៅ ពេលនោះស្រាប់តែជនរងគ្រោះរត់តាមពីក្រោយ ហើយក៏បានហក់ទាត់ជនសង្ស័យមួយជើងពីក្រោយ ពេលដែលកំពុងជិះម៉ូតូ ដែលធ្វើឲ្យជនសង្ស័យខឹងក៏ចុះពីលើម៉ូតូវ៉ៃជាមួយជនរងគ្រោះម្តងទៀត ដោយវ៉ៃគ្នាបានប្រហែល ៥ ទៅ ៦ដៃ ជនរងគ្រោះក៏បានដេកដួល ហើយជនសង្ស័យឃើញដូចនេះក៏ជិះម៉ូតូចេញត្រឡប់មកផ្ទះវិញតែម្តង។

ក្រោយមកមិត្តភក្រ្ដ័ជូនរងគ្រោះបានបញ្ជូនរូបគេទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ហើយ៕B/