មើល​ការប្រកួត​បាល់បោះ ជើង​ឯកជាតិ ថ្ងៃទី​២

2076
ចែករម្លែក
  • 12
    Shares

​ដោយ​: រ៉ូ​ហ្សា​
​ភ្នំពេញ​: ព្រឹត្តិការណ៍​ប្រកួត​បាល់បោះ​ជើង​ឯកជាតិ ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​១២ ធ្នូ គឺជា​ថ្ងៃ​ទី​២ ហើយ ដែល​ក្នុងនោះ មាន​ការប្រកួត សម្រាប់​នារី មាន ២ ប្រកួត និង​បុរស​មាន ៤ ប្រកួត ។​

​ការប្រកួត​សម្រាប់​នារី ក្រុម​កីឡាការិនី​បាល់បោះ Eagle ខេត្ត​កណ្ដាល ប្រកួត​ចាញ់​ក្រុម​សាកលវិទ្យាល័យ អាស៊ី​អឺរុប ក្នុង​លទ្ធផល ២២​ទល់​៣៤ និង​មួយ​ប្រកួត​ទៀត ក្រុម​កីឡាការិនី ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រកួត​ចាញ់​ក្រុម​កីឡាការិនី Blue Technology ក្នុង​លទ្ធផល ៤២​ទល់​៥០ ។​

ទិដ្ឋភាព​ប្រកួត​

​សម្រាប់​ក្រុម​បុរស​វិញ ក្រុម​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប ប្រកួត​ឈ្នះ​ក្រុម​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ ១២៧​ទល់​២៨​។ ២ ប្រកួត​របស់​ក្រុម​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប ឈ្នះ​បាន​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត ។ ក្រុម​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ ២ ប្រកួត​ចាញ់ ទាំង ២ ប្រកួត ។​

​ខេត្ត​ពោធិ៍សាត់ ប្រកួត​ឈ្នះ ខេត្ត​ស្វាយរៀង ក្នុង​លទ្ធផល ៥៣​ទល់​៣៤ ។ ជ័យជំនះ​នេះ ធ្វើឲ្យ​ខេត្ត​ពោធិ៍សាត់ ២ ប្រកួត ឈ្នះ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត ក្នុងខណៈដែល​ខេត្ត​ស្វាយរៀង ២ ប្រកួត​ចាញ់ ទាំង ២ ប្រកួត ។ ក្រុម​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ប្រកួត​ចាញ់​ក្រុម​សាកលវិទ្យាល័យ​អាស៊ី​អឺរុប ៥៧​ទល់​៨០​។ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ២ ប្រកួត ឈ្នះ​ទាំង ២ ប្រកួត​។ ឯ​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ២ ប្រកួត ឈ្នះ​មួយ​ប្រកួត ចាញ់​មួយ​ប្រកួត ។​

​មួយ​ប្រកួត​ទៀត ក្រុម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកួត​ឈ្នះ​ក្រុម Conquis Stadors ក្នុង​ពិន្ទុ ៥៨​ទល់​៥៣ ទាំង​លំបាក ។ ក្រុម​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ២ ប្រកួត​ឈ្នះ ទាំង ២ ប្រកួត ឯ ក្រុម Conquis Stadors វិញ ២ ប្រកួត ឈ្នះ​មួយ​ប្រកួត ចាញ់​មួយ​ប្រកួត ៕v