មើល​ការប្រកួត Asia Cross Country Rally 2019 ជុំ​ទី​៥

236
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
ភ្នំពេញ​៖
ព្រឹ​ត្ត​ការណ៍ Asia Cross Country Rally 2019 បានបញ្ចប់ នៅ​ជុំ​ទី​៥ ដែល​ចេញដំណើរ​ពី​ខេត្ត​ផា​អាម ឆ្ពោះ​មក​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា លើ​ចំងាយ​ផ្លូវ ជាង ៥០០ គីឡូម៉ែត្រ ។​

​ក្រុម​រថយន្ត​ប្រណាំង​កម្ពុជា ទាំង ២ ធ្វើ​បានល្អ នៅ​ជុំ​ទី​៥ បន្ទាប់ពី​សម្រាក​មួយ​ជុំ ដោយសារ​មាន​បញ្ហា​ទឹកជំនន់​ខ្លាំង បង្កអោយមាន​ទឹក​ហូរ​កាត់​ផ្លូវ ហេតុនេះ គណៈកម្មការ ក៏​សម្រេច​ផ្អាក​ការប្រណាំង​ជុះ​ទី​៤​។ ដោយឡែក ក្រុម​រថយន្ត ១១៥ បើកបរ ដោយ​កីឡាករ សោម សុ​កុសល និង​កីឡាករ វង្ស គីម​ហួត បាន​លេខ​១៩ ក្នុង​តារាង​ចំណាត់ថ្នាក់​រួម រីឯ Class សាំង វិញ ទទួលបាន​ចំណាត់ថ្នាក់​ទី​៦​។​

​រីឯ​រថយន្ត​លេខ ១០៧ ទាំង​អ្នកបើកបរ និង​ជំនួយការ​អ្នកបើកបរ បានសម្រេច​ចិត្ត ជួយ​ក្រុម​រថយន្ត ដែល​កំពុងតែ​ជាប់ ធ្វើអោយ​ខាត​ពេលវេលា នេះ​ជាការ​បញ្ជាក់ ពី​កីឡាករ ពៅ តិច​ឡេង ជំនួយការ​អ្នកបើកបរ ក្រោយ​ធ្វើដំណើរ មកដល់​សណ្ឋាគារ Grand Arama នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ជំនួយការ​អ្នកបើកបរ​រូបនេះ បាន​បន្តថា ការលេង​កីឡា តែងតែ​ចង់​ឈ្នះ ប៉ុន្តែ​ក៏ត្រូវ​មាន​ក្រមសីលធម៌​ខ្ពស់ ជា​កីឡាករ​ដែរ គឺ​ត្រូវ​ជួយ​គ្នា ពេល​មាន​បញ្ហា​កើតឡើង ពីព្រោះ​កីឡា នាំមក​នូវ​សុខភាព សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​គ្នា​និង​គ្នា​ផងដែរ ។​

​សូមបញ្ជាក់ថា ព្រឹ​ត្ត​ការណ៍ Asia Cross Country Rally 2019 ដែល​កីឡាករ មកពី ១៨ ប្រទេស ចូលរួម មាន​ម៉ូតូ ៣២ គ្រឿង និង​រថយន្ត ៣៧ គ្រឿង ប្រណាំង​លើ​ចំងាយ​ផ្លូវ ជាង ២.២០០ គីឡូម៉ែត្រ ឆ្លងកាត់ ២ ប្រទេស គឺ​ប្រទេស​ថៃ និង មី​យ៉ាន​ម៉ា ៕v

ទិដ្ឋភាព​ប្រណាំង លើផ្លូវ​ដែល​លំបាក​
ទិដ្ឋភាព​ប្រណាំង លើផ្លូវ​ដែល​លំបាក​