មើល​ចំនួន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មក​កម្ពុជា​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

168
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ​យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​អោយដឹង​នៅ​ថ្ងៃទី​1​ខែតុលា​នេះ​ថា ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គិត​ត្រឹម​ថ្ងៃទី​២៧-២៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ មាន​ចំនួន ១.៤៣៧.៩៨៨ នាក់ កើនឡើង ៣៧,២៥%​។ ក្នុងនោះ​

  • ភ្ញៀវ​ជាតិ មាន​ចំនួន ១.៣៦១.២៤០ នាក់ កើនឡើង ៣៤,៩១%
  • ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៧៦.៧៤៨ នាក់ កើនឡើង ៩៨.១៤%​។​

(​ចំនួន​ជាក់ស្តែង​អាច​ច្រើនជាង​នេះ ពីព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​ទៅ​កំសាន្ត​នៅតាម​កន្លែង​ដែលមាន​សក្តានុពល​ទេសចរណ៍ ដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និង​រមណីយដ្ឋាន​កែច្នៃ​ខ្នាតតូច​នានា​)​។​

​ជាការ​គួរអោយកត់សំគាល់ យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី​-​ខេត្ត ក្រុមការងារ​សង្កេតឃើញ​ថា​៖

  • ការរៀបចំ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍ មានការ​រីកចំរើន​កាន់តែ​ប្រសើរ ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវទេសចរ​មានការ​កើនឡើង ទោះបីជា​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​។​
  • អាច​ទប់ស្កាត់​ការ​តម្លើងថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយមាន​ការបិត​តម្លៃ​ជម្រាបជូន​ភ្ញៀវ​ជាមុន​បាន​ត្រឹមត្រូវ ស្របតាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ (​ក្រុមការងារ​សង្កេតឃើញ​ថា​ពុំមាន​ការផ្សាយ​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​ពី​ការ​តម្លើងថ្លៃ​ហួសហេតុ​ទេ​)​។​
  • បើទោះបី​នៅតែ​ជា​បញ្ហា​ស្មុ​គ្រ​ស្មាញ តែ​បញ្ហា​បរិស្ថាន​អនាម័យ ល្អប្រសើរ​ជាង​មុន ដោយ​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង និង​ភ្ញាក់រលឹក និង​ដោយមាន​ការចុះ​អប់រំ​ណែនាំ ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ
  • បញ្ញា​សន្តិសុខ​សុវត្ថិភាព​ក៏មាន​ភាពល្អប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហ​ការណ៍​យ៉ាង​ជិតស្និត​ជាមួយ​កំលាំង​មាន​សមត្ថកិច្ច ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​មាន​ការលើក​ស្លាក​សញ្ញា​គ្រោះថ្នាក់ នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ​។

ប៉ុន្តែ​កត្តា​មូលដ្ឋាន គ្រឹះ គឺ​កត្តា​សន្តិភាព​ស្ថេ​រ​ភា​ព​នយោបាយ​ដែល ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍន៍​នាំមក នូវ​ការរីកចម្រើនខាង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​៕B/