មើល​រឿងរ៉ាវ​លម្អិត​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​កាប់​ជា​កង់ៗ​,​ឃាតករ​ជា​ស្ត្រី​មាន​ប្តី​៦​នាក់​!

1608
ចែករម្លែក
ស្ត្រីឃាតករ

​ដោយៈ មុនី​រ័ត្ន​-​ណូ​រ៉ា​/​ភ្នំពេញៈ​ប៉េអឹម​ក្រុងភ្នំពេញ​បាន​បំបែកសំណុំរឿង​ឃាតកម្ម​កាប់សម្លាប់​ស្ត្រី​ម្នាក់​យក​ទ្រព្យសម្បត្តិ រួច​យក​សាកសព​ទៅ​បោះចោល​។​ក្នុងករណីនេះ​ប៉េអឹម​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​នេះហើយ​នៅ​ព្រឹក​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៩​កម្លាំង​ជំនាញ​ប៉េអឹម​បាន​នាំខ្លួន​ស្ត្រី​សង្ស័យ​ទៅផ្ទះ​ដើម្បី​ឆេ​ក​ឆេរ​រក​វត្ថុតាង​។​អ្វីដែល​គួរ​រន្ធត់​នោះ​ឃាតករ​និង​ជនរងគ្រោះ​គឺជា​មិត្តភក្តិ​នឹង​គ្នា​។​ចំណែក​ស្រី​ឃាតករ​គឺ​ជ​នារី​ដែលមាន​ប្តី​៦​នាក់​។​
​ស្ត្រី​ជា​ឃាតករ​បានសម្លាប់​ស្ត្រី​រងគ្រោះ​ដោយ​យក​កាំបិត​និង​កាត់​សាកសព​ជា​បំណែកៗ ដោយ​កាត់​ដៃ​កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់ រួច​ច្រក​ដាក់​ស្បោង​ខ្មៅ ម្តង​បន្តិចៗ យកទៅ​បោះចោល​នៅ​ច្រាំងទន្លេ ផ្លូវ​ស៊ីសុវត្ថិ​។​មូលហេតុ​សម្លាប់​យ៉ាង​សាហាវ​និង​មិន​ញញើត​ដៃ​នេះ​ដោយសារតែ​ជំពាក់​លុយ​ជនរងគ្រោះ​ហើយ​គ្មាន​លុយ​សង​។​

ឃាតករស្រី


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ ប៉េអឹម​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា អាវុធហត្ថ​ក្រុងភ្នំពេញ​បាន​បំបែកសំណុំរឿង​ឃាតកម្ម​នេះហើយ និង​បាន​នាំខ្លួន​ជនសង្ស័យ​ទៅ​ត្រួតពិនិត្យ​ឆេ​ក​ឆេរ​នៅផ្ទះ​ជនសង្ស័យ​។ នៅក្នុង​ករណីនេះ អាវុធហត្ថ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ​។​

ជនរងគ្រោះ


​រឿងរ៉ាវ​មានដំណើរ​ដូចតទៅៈ​ជនសង្ស័យ ឈ្មោះ​ស៊ិន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មាន​ស្រុកកំណើត ភូមិ​តា​ព្រហ្ម ឃុំ​ព្រែក​ឯង ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ឃាតករ​ស្រី​រូបនេះ​បានសម្លាប់​និង​កាត់​សាកសព​ជា​បំណែកៗ​បោះ​ចូល​ទន្លេ ។​ជនរងគ្រោះ​ឈ្មោះ គឹម យ៉ានា​ង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ​។​មាន​ស្រុកកំណើត​នៅ ភូមិ​ចា​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​(​អតីត​ខេត្តបាត់ដំបង​)​។ ជនសង្ស័យ​មិន​ត្រឹមតែ​ជាម​នុស្ស​ឈាម​ត្រជាក់ សាហាវ ឃោរឃៅ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ជីវិត​ផ្ទាល់ខ្លួន​ជនសង្ស័យ​ក៏​មិនធម្មតា​ដែរ គឺមាន​ប្តី​ដល់​ទៅ​ប្រាំមួយ​នាក់ (​ប្តី​ទី​១​មានកូន​១, ទី​២​មានកូន​២, ទី​៣​មានកូន​១​។ ទាំង​៣​នាក់​ដំបូង​នេះ​ជា​ប្តី​ជនជាតិខ្មែរ​។ ឯ​ប្តី​ទី​៤​មានកូន​១, ប្តី​ទី​៥​គ្មាន​កូន និង​ទី​៦​គ្មាន​កូន ។​ទាំង​៣​នាក់​ក្រោយនេះ គឺជា​ប្តី​ជនជាតិ​បរទេស​)​។​

​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០:៣០​យប់ ជនរងគ្រោះ​និង​ជនសង្ស័យ​ត្រូវជា​មិត្តភក្តិ​និង​គ្នា បាន​ផឹកស៊ី នៅផ្ទះ​ជនសង្ស័យ​។ ក្រោយ​ចប់​ការផឹកស៊ី​ជនរងគ្រោះ​បាន​សុំ​យក​កូន​របស់​ជនសង្ស័យ​ភេទ​ស្រី អាយុ​៨​ឆ្នាំទៅ​ដេក​ជាមួយ នៅផ្ទះ​របស់ខ្លួន នៅឯ​ទួល​សង្កែ ដូច​តាម​ទម្លាប់​កន្លងមក​។ ដល់​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា​វេលា​ម៉ោង ប្រមាណ ១០​ព្រឹក ជនរងគ្រោះ​បាន​ដឹក​កូន​របស់​ជនសង្ស័យ​យកមក​ឲ្យ​ដល់ផ្ទះ​វិញ ហើយ​ជនរងគ្រោះ ក៏បាន​ទារលុយ ជនសង្ស័យ ដែល​បាន​ជំពាក់ ចំនួន​៧០០​ដុល្លារ​។ តែ​ជនសង្ស័យ​ប្រកែក​សុំ​សង​តែ​៣៥៩​ដុល្លារ​ប៉ុណ្ណោះ​។​ជនរងគ្រោះ​មិន​ព្រម និង​បាន គំរាមថា បើ​ជនសង្ស័យ​មិន​សងលុយ​គ្រប់​ទេ គេ​និង​ប្រាប់​ម្ចាស់បំណុល​ផ្សេងៗ​ឲ្យ​ស្គាល់​ផ្ទះ​ដើម្បី​ទារលុយ​ព្រមៗ​គ្នា (​ជនសង្ស័យ​ជំពាក់​លុយ​គេ​ច្រើន​)​។ និយាយ​ចប់​ជនរងគ្រោះ​ក៏​ដើរចូល​បន្ទប់ទឹក ។​ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​បាន​ដើរ តាម​ក្រោយ​យកដៃ​ស្តាំ​ច្របាច់ក ជនរងគ្រោះ ហើយ​យក​ម្រាមដៃ​ឆ្វេង​រុក​ច្រមុះ​ឲ្យ​ថប់ដង្ហើម រហូតដល់​ជនរងគ្រោះ​សន្លប់ បាត់ស្មារតី ទើប​ជនសង្ស័យ​យក​ក្រមា រឹក​មាត់ ចងដៃ ចងជើង ទុក​ក្នុង​បន្ទប់ដេក​រហូត​ដាច់ខ្យល់​ស្លាប់ ហើយ​យក​សព​ដាក់ចូល​ទូរ​ក្លាស្សេ​ឲ្យ​កក រហូតដល់​ថ្ងៃទី​៤ ខែមិថុនា ពេល​កូនៗ​មិន​នៅផ្ទះ ជនសង្ស័យ​បានដាក់​ថ្នាំ​ងងុយដេក​ក្នុង​ទឹកតែ ឲ្យ​ប្តី​ដែលជា​ជនជាតិ​អាម៉េរិក​ផឹក រហូត​ប្តី​ទន់ដៃទន់ជើង​ឡើងទៅ​ដេកលក់​ស្ងាត់ ឃើញ​ឱកាសល្អ ទើប​ជនសង្ស័យ យក​កាំបិត​មក កាត់​សាកសព ជនរងគ្រោះ​ជា​បំណែកៗ​(​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់​) ច្រក​ដាក់​ស្បោង​ខ្មៅ យកទៅ​បោះចោល​មួយថ្ងៃ​បន្តិចៗ នៅតាម​គំនរ​សំរាម​និង​នៅក្នុង​ទន្លេ​។ រីឯ​គ្រឿងអលង្កា​និង​ទូរស័ព្ទ បោះចោល​ក្នុង​ទន្លេ​និង​ក្នុង​ធុងសំរាម​ក្បែរ​វត្ត​ឧណ្ណាឡោម ។​ដោយឡែក​លុយ​រប​ស់ជ​ន​រងគ្រោះ​(​លុយ​ខ្មែរ​២០​ម៉ឺន​រៀល លុយ​ដុល្លារ​៥០​ដុល្លារ​) ជនសង្ស័យ​រក្សារ​ទុក​នៅ​នឹង​ខ្លួន​។​

មកដឹងរឿងលម្អិត ស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិ ពន្លះសាច់ជាកង់ៗ!

មកដឹងរឿងលម្អិត ស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិ ពន្លះសាច់ជាកង់ៗ យកទៅបោះចោលនៅច្រាំងទន្លេ គឺរឹតតែភ្ញាក់ផ្អើល!ជនសង្ស័យ ឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និងបានកាត់សាកសពជាបំណែកៗ បោះចូលទន្លេ ទៅលើជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។ ជនសង្ស័យមិនត្រឹមតែជាមនុស្សឈាមត្រជាក់ សាហាវ ឃោរឃៅប៉ុណ្ណោះទេ សូម្បីតែជីវិតផ្ទាល់ខ្លួនជនសង្ស័យក៏មិនធម្មតាដែរ គឺមានប្តីដល់ទៅ៦ (ប្តីទី១មានកូន១ ទី២មានកូន២ ទី៣មានកូន១ ទាំង៣នាក់ដំបូងនេះជាប្តីជនជាតិខ្មែរ ឯប្តីទី៤មានកូន១ ប្តីទី៥គ្មានកូន និងទី៦គ្មានកូន ទាំង៣នាក់ក្រោយនេះ គឺជាប្តីជនជាតិបរទេស)។កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០:៣០យប់ ជនរងគ្រោះនិងជនសង្ស័យត្រូវជាមិត្តភ័ក្រ្តនិងគ្នា បានផឹកស៊ី នៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ីជនរងគ្រោះបានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ០៨ឆ្នាំទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក។ ដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ប្រមាណ ១០និង០០នាទីព្រឹក ជនរងគ្រោះបានដឹកកូនរបស់ជនសង្ស័យយកមកអោយដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយ ជនសង្ស័យ ដែលបានជំពាក់ ចំនួន700$ តែជនសង្ស័យប្រកែកសុំសងតែ350$ប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបាន គំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនិងប្រាប់ម្ចាស់បំណុលផ្សេងៗអោយស្គាល់ផ្ទះដើម្បីទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់លុយគេច្រើន) និយាយចប់ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរ តាមក្រោយ យកដៃស្តាំច្របាច់ក ជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះអោយថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់ បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេអោយកក រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងង៉ុយដេកក្នុងទឹកតែ ឲ្យប្តីដែលជាជនជាតិអាមេរិកកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើងទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យ យកកាំបិតមក កាត់សាកសព ជនរងគ្រោះជាបំណែកៗ(កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិងនៅក្នុងទន្លេ។ រីឯគ្រឿងអលង្កានិងទូរស័ព្ទ បោះចោលក្នុងទន្លេនិងក្នុងធុងសំរាមក្បែរវត្តឧណ្ណាឡោម ដោយឡែកលុយរបស់ជនរងគ្រោះ(លុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ50$) ជនសង្ស័យរក្សារទុកនៅខ្លួន។ព្រមជាមួយគ្នាផងដែរ និយាយពីគ្រួសារជនរងគ្រោះ ក្រោយពេលបាត់ជនរងគ្រោះមួយថ្ងៃ កូនស្រីម្នាក់ បានកាន់រូបថតម្តាយ ដើរសួរគេឯងតាមផ្លូវទាំងយប់ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និងបានអំពាវនាវសុំឲ្យសារព័ត៌មានជួយផ្សព្វផ្សាយ រកម្តាយខ្លួនផង បណ្តាលឲ្យមានការភ្ញាក់ផ្អើលគេឯង ចាប់អារម្មណ៍ អាណិតអាសូរគ្រប់គ្នា។ ដំណឹងសួររកម្តាយនេះ ក៏ធ្វើឲ្យមានការចាប់អារម្មណ៍ ដល់សមត្ថកិច្ចអាវុធហត្ថភ្នំពេញដុតដៃដុតជើង ចេញស្រាវជ្រាវជួយរក ជនរងគ្រោះដែលបាត់ខ្លួនផងដែរ រហូតយប់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថខណ្ឌដូនពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ ដែលជាមេបញ្ជាការ អាវុធហត្ថខណ្ឌ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់អង្គហេតុនៃករណីបាត់ខ្លួនខាងលើ សង្ស័យជារឿងឃាតកម្ម និងបានកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅ បំបែកសំណុំរឿង ជាក់ច្បាស់ ឃាត់ខ្លួនជនសង្ស័យមកសួរនាំ រហូតជនសង្ស័យព្រមសារភាពទទួលកំហុស ដូចបានរៀបរាប់ខាងលើ ថាខ្លួនគឺជាឃាតករពិតប្រាកដមែន៕#PhnomPenhGRK

Posted by Phnom Penh Gendarmerie on Tuesday, June 11, 2019


​ព្រមជាមួយ​គ្នា​ផងដែរ និយាយ​ពី​គ្រួសារ​ជនរងគ្រោះ ក្រោយពេល​បាត់​ជនរងគ្រោះ​មួយថ្ងៃ កូនស្រី​ម្នាក់ ឈ្មោះ ពេជ្រ ស៊ា​វ​ម៉ី អាយុ​១៧​ឆ្នាំ​ជា​កូនសិស្ស ស្នាក់នៅ​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​ដើរ​សួររក​ម្តាយ ដែល​បាត់​ខ្លួន​ឈ្មោះ គឹម យ៉ានា​ង អាយុ​៤០​ឆ្នាំ មុខរបរ អ៊ុតសក់ នៅ​ផ្សារកណ្តាល​។ នាង​បាន​កាន់​រូបថត​ម្តាយ ដើរ​សួរ​គេឯង​តាមផ្លូវ​ទាំងយប់ ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​អំពាវនាវ​សុំ​ឲ្យ​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ រក​ម្តាយ​ខ្លួន​ផង បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​គេឯង ចាប់អារម្មណ៍ អាណិតអាសូរ​គ្រប់គ្នា​។ ដំណឹង​សួររក​ម្តាយ​នេះ ក៏​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ដល់​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដុតដៃដុតជើង ចេញ​ស្រាវជ្រាវ​ជួយ​រក ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ផងដែរ រហូត​យប់​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ ដែលជា​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​កំណត់​អង្គហេតុ​នៃ​ករណី​បាត់​ខ្លួន​ខាងលើ សង្ស័យ​ជា​រឿង​ឃាតកម្ម និង​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈានទៅ បំបែកសំណុំរឿង ជាក់ច្បាស់ ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ រហូត​ជនសង្ស័យ​ព្រម​សារភាព​ទទួលកំហុស ដូច​បាន​រៀបរាប់​ខាងលើ ថា​ខ្លួន​គឺជា​ឃាតករ​ពិតប្រាកដ​មែន​៕សរន

#