មើល​លទ្ធផល​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ជើងឯក​ជាតិ​ថ្ងៃ​ដំបូង​

193

(​ភ្នំពេញ​): ថ្ងៃទី​២៧​វិច្ឆិកា ដែលជា​ថ្ងៃ​ដំបូង នៃ​ការប្រកួត​ប្រដាល់​ជើងឯក​ជាតិ ដែល​ធ្វើ​នៅ​តំបន់​ស្កា​យ​លែ​ន​ដ៍ (Sky Land) នា​ឃុំ​វិហារ​សួគ៌ ស្រុក​មុខកំពូល​នោះ សម្រាប់​ប្រដាល់​គុន​ខ្មែរ មានការ​ប្រកួត​ចំនួន​១៦​គូ ចំពោះ​លទ្ធផល​នោះ មាន​ដូចខាងក្រោម​។​

​ហ៊ឹម គឹម​រៀង សមាគម​រាជធានី​ភ្នំពេញ ប្រកួត​ឈ្នះ នួន សុវណ្ណ​រាជ របស់​ក្លិប​ខេត្ត​រតនគីរី ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​។ សាន មិនា ខេត្តបាត់ដំបង​ប្រកួត​ចាញ់ អាន ទុំ របស់​ក្រសួងមហាផ្ទៃ ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​។ ទីង ណា​ល់ ខេត្តសៀមរាប​ប្រកួត​ចាញ់ គាត គុណ ខេត្តបន្ទាយមានជ័យ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៤៨​គីឡូក្រាម​ដែរ​។​

​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ទាំ​ប៊ូ បា​កើត ខេត្តកំពង់ឆ្នាំង​ប្រកួត​ចាញ់ សល់ ស្រស់ ខេត្ត​មណ្ឌល​គី​រី​។ ធី​ម ឃាង ខេត្ត​រតនគីរី​ប្រកួត​ចាញ់ លឹម តក់ របស់​ខេត្តកណ្ដាល​។ ហ៊ឹម សេរី រាជធានី​ភ្នំពេញ​ប្រកួត​ឈ្នះ សៅ សេងហុង មកពី​ខេត្តបន្ទាយមានជ័យ​។ រឿន សុខលី សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ឈ្នះ ទឹម នី ក្រសួងកសិកម្ម​។​

​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ឯម ខ្លឹម​សរ រាជធានី​ភ្នំពេញ ប្រកួត​ចាញ់ ផាន ផាត់​យុទ្ធ របស់​ខេត្ត​មណ្ឌល​គី​រី​។ ងួន សម្បត្តិ ក្រសួងកសិកម្ម​ប្រកួត​ឈ្នះ យឹម ឌុ ខេត្តបន្ទាយមានជ័យ យឹម សុភាក់ ខេត្តស្វាយរៀង​ប្រកួត​ចាញ់ សឺ​ន ថៃ​សាន់ ក្រសួងមហាផ្ទៃ​។ ម៉ាត់ អូ​ម៉ើ​ត ខេត្តកំពង់ឆ្នាំង​ប្រកួត​ចាញ់ ឆៃ ភក្ដី ខេត្តព្រៃវែង​។​

​ទម្ងន់​៦០​គីឡូក្រាម ឡូញ វ៉ាន់ឌី ខេត្ត​មណ្ឌល​គី​រី​ប្រកួត​ឈ្នះ ងួន គា រាជធានី​ភ្នំពេញ​។ ឈាន រស្មី ខេត្ត​រតនគីរី​ប្រកួត​ឈ្នះ ភឿ​យ ថា ខេត្តកណ្ដាល​។​

​ទម្ងន់​៦៣,៥០​គីឡូក្រាម រឿន ប៊ុន​រូ​ន ខេត្តសៀមរាប​ប្រកួត​ឈ្នះ ទាំ ហាន់​ទែន ខេត្តកំពង់ឆ្នាំង​។ សែម ណា​ង ខេត្ត​មណ្ឌល​គី​រី​ប្រកួត​ឈ្នះ រ័ត្ន ដា​រ៉ា ខេត្តបន្ទាយមានជ័យ​។​

​គួរ​បញ្ជាក់ថា​ការប្រកួត​នេះ អ្នកចាញ់​ហាលអាវ ឯ អ្នកឈ្នះ​បាន​ឡើង​ប្រកួត​វគ្គ​បន្តទៀត​៕L ដោយ​៖ រ៉ូ​ហ្សា