មើល​លទ្ធផល​ពានរង្វាន់ ACLEDA សប្ដាហ៍​នេះ​

869
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​(​ឃ​) និង​ក្រុមបាល់ទាត់​សាខា​វិមាន​ចតុមុខ​បាន​កក់​កៅអី សម្រាប់​វគ្គ​១៦​ក្រុម ក្នុង​ពូ​ល​B បន្ទាប់ពី​ក្រុម​ទាំង​២​នេះ នៅតែ​ឈ្នះ​លើ​ក្រុមបាល់ទាត់​សាខា​គូ ដែលជា​គូប្រកួត​របស់ខ្លួន​នោះ នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

​ការប្រកួត​ថ្ងៃទី​១២​សីហា​សម្រាប់​ពូ​ល “B” ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​(​ឃ​) ឈ្នះ​ក្រុមបាល់ទាត់​សាខា​ដូន​ភ្នំពេញ​លទ្ធផល​១៣​ទល់​១​។ ក្រុមបាល់ទាត់​សាខា​វិមាន​ចតុមុខ បានឈ្នះ​ក្រុមបាល់ទាត់​សាខា​ស្រុក​អង្គ​ស្នូល លទ្ធផល​បច្ចេកទេស​៧​ទល់​១ នៅ​ទីលាន​បាល់ទាត់​ដុន​បុ​ស្កូ ធ្វើ​ឲ្យ​ទាំង​២​ក្រុម​នេះ បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​មុខ​គេ ខណៈ​រសៀល​នេះ ក្រុមបាល់ទាត់​សាខា​ព្រែក​ព្នៅ ប៉ះ​ក្រុមបាល់ទាត់​សាខា​ខេត្តស្វាយរៀង បង្កប់​កិច្ច​នៅ​ទីលាន​បាល់ទាត់​ដដែល​។​

​ចំណែក​ពូ​ល “A”​ក្រុមបាល់ទាត់​សាខា​ខេត្តកំពង់ស្ពឺ ឈ្នះ​លើ​ក្រុមបាល់ទាត់​សាខា​ស្រុក​ពារាំង ដោយ​លទ្ធផល​១០​ទល់​១ ក្រុមបាល់ទាត់​សាខា​ចោមចៅ ឈ្នះ​ក្រុមបាល់ទាត់​សាខា​ស្រុង​ស្អាង លទ្ធផល​៥​ទល់​១ ជ័យជម្នះ​នេះ​កាន់តែ​ធ្វើ​ឲ្យ​ក្រុមបាល់ទាត់​សាខា​ចោមចៅ មានឱកាស​៩០​ភាគរយ​ឡើង​វគ្គ​បន្ត ជាមួយ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​សាខា​ខេត្តកំពង់ស្ពឺ​វគ្គ​១៦​ក្រុម​៕L ដោយ​៖​រ៉ូ​ហ្សា​

#