មឿ​ន សុខ​ហ៊ុ​ច បង្ហាញខ្លួន​លើស​ង្វៀន​ឆ្មា​ខ្មៅ​

807
ចែករម្លែក

អ្នក​ប្រដាល់​ជើង​ខ្លាំង មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស ត្រៀមខ្លួន​រួចហើយ ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ គៀវ កង​វ៉ាន (Koev Kongwan) លើស​ង្វៀន​ឆ្មា​ខ្មៅ របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​៩​កក្កដា​។​

​សុខ​ហ៊ុ​ច ជា​អ្នក​ប្រដាល់​លំដាប់​ខ្ពស់​របស់​កម្ពុជា ដែលមាន​ទេពកោសល្យ​ប្រើ​ជើង ដើម្បី​ផ្ដួល​គូប្រកួត​។ ជង្គង់ កណ្ដាប់ដៃ និង​កែង របស់គេ​មិនជា​អស្ចារ្យ​ប៉ុន្មាន​ទេ​។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២៨​ដង ឈ្នះ​១០២​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ ៤​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ គៀវ កង​វ៉ាន មិនសូវមាន​នរណា​ស្គាល់​នោះទេ តែ​គេ​ក៏​ជា​អ្នក​ប្រដាល់ ដែលមាន​ប្រវត្តិ​វ៉ៃ​នៅតាម​ជាយដែន​មិនធម្មតា​ឡើយ​។ អ្នក​ប្រដាល់​កម្ពុជា ភាគច្រើន​ស្គាល់​អ្នក​ប្រដាល់​រូបនេះ និង​ដឹង​ពី​ស្ទីល​វ៉ៃ​របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ​។​

​គៀវ កង​វ៉ាន មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​ដង ឈ្នះ​៦០​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ​ធ្ងន់​វ៉ៃ​ចេញ​រហ័ស​។ ជា​អ្នក​ប្រដាល់​មួយរូប​ដែល​វ៉ៃ​មិន​ឆេវឆាវ និង​មិន​ចូលចិត្ត​វ៉ៃ​ប្ដូរ​ជាមួយ​គូប្រកួត​ឡើយ តែបើ​ឱកាស​មាន​គេ​នឹង​វាយ​ផ្ដាច់​ភ្លាម​។ នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ជួប​ប្រកួត​គ្នា​មិនដឹងថា នរណា​ជួប​សំណាងល្អ​ឡើយ​។​

​អ្នក​ប្រដាល់​ជាយដែន ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ស៊ូ​ន្តិ​ភាព​(Sountepheap) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។​

​បូរ៉ា ចិត្ត​មិនសូវ​ជាធំ​ទេ ហើយ​គេ​ជា​អ្នក​ប្រដាល់​ដែល​ខ្លាច​មុខតែ​កែង និង​ជង្គង់​របស់គេ​រហ័ស​ណា​ស់ ចំពោះ​កណ្ដាប់ដៃ​ក៏​វ៉ៃ​ចេញ​រហ័ស​ដែរ​។ បូរ៉ា មាន​ប្រវត្តិ​ប្រកួត​ចំនួន ៩៥​ដង ឈ្នះ​៧៦​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​ចំនួន​២​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ស៊ូ​ន្តិ​ភាព វិញ​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ញឹកញាប់​ដែរ ដោយមាន​ឈ្នះ​មាន​ចាញ់​ជាធម្មតា​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៦​ដង ឈ្នះ​៦៤​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ ចាំមើល​ជំនួប​មួយ​នេះ​នរណា​ឈ្នះ​?

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សំណាង សាវ៉ន ក្លិប​បាត់ដំបង​ពាយ័ព្យ ដែល​ពី​មុនគេ​ស្គាល់​ថា សឹង្ហ សាវ៉ន បន្ទាប់មក វៀង សាវ៉ន នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ រិ​ទ្ធ មុន្នី ក្លិប​ម្កុដ​រាជសីហ៍ ក្នុង​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​។ ជា កំសត់ ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ សៀន វិបុល ក្លិប​ខេត្តរតនគិរី ក្នុង​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​។​

​ចំពោះ​ការប្រកួត​ប្រដាល់​សាកល​ក្របខ័ណ្ឌ​អាជីព​វិញ​នោះ ថន ធារ៉ា ក្លិប​នាគរាជ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សែន រ៉ា​ដូ មកពី​សមាគម​ប្រដាល់​ខេត្តកោះកុង ក្នុង​ប្រភេទ​ទម្ងន់ ៥២​គីឡូក្រាម​៕ ​ដោយ ៖​រ៉ូ​ហ្សា

មឿ​ន សុខ​ហ៊ុ​ច និង គៀវ កង​វ៉ាន (​រូប​៖ រ៉ូ​ហ្សា​)​
ឃីម បូរ៉ា និង ស៊ូ​ន្តិ​ភាព (​រូប​៖ រ៉ូ​ហ្សា​)