មេការ​សំណង់​ម្នាក់​បើក​ម៉ូតូ​បុក​ដើមឈើ​បណ្តាល​ឱ្យស្លាប់​

595
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​ដើមឈើ​លឿង​រាជ​បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់​ក្រោយពី​បញ្ជូនទៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​។​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បានកើត​ឡើង​នៅ តាម​បណ្ដោយ​ផ្លូវ ២៩៤ ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១ និង ៥០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៩​។​

​ជនរងគ្រោះ​(​សព​)​មានឈ្មោះ លី ចា​នី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការ​សំណង់ អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះ​លេខ ៤២១ បេ​អឺ​០ ផ្លូវ​លេខ ១២៨ ភូមិ​៨ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​ខណ្ឌ​មក​ធ្វើ​កំណត់ហេតុ​ប្រគល់​ម៉ូតូ​និង​សាកសព​ឲ្យ​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​