មេក្រុម​ចម្រៀង Seventeen បញ្ចុះសព​ភរិយា និង​មិត្ត​រួម​ក្រុម​៣​នាក់​ទៀត ដែល​ស្លាប់​ក្នុង​រលក​យក្ស​ស៊ូ​ណា​មី​នៅ​ឥណ្ឌូនេស៊ី​

845
ចែករម្លែក
  • 61
    Shares

​មេក្រុម​ចម្រៀង​ប៉ុប​ឥណ្ឌូនេស៊ី​ដ៏​ល្បីល្បាញ Seventeen បាន​បញ្ចុះសព​ប្រពន្ធ​របស់គាត់​កាលពី​ថ្ងៃទី ២៥ ខែធ្នូ នៅក្នុង​សោកនាដកម្ម​ស៊ូ​ណា​មី​ដែល​សម្លាប់​ទាំង​មិត្ត​រួម​ក្រុម​៣​នាក់​ទៀតផង​ដែរ​នៅពេលដែល​រលក​យក្ស​វាយប្រហារ​មកលើ​ឆាក​ប្រគំ​តន្ត្រី​របស់​ពួកគេ​នៅ​កណ្តាលវាល​មាត់​ឆ្នេរ​។​

​វីដេអូ​ដែល​គេ​បង្ហោះ​តាម​អ៊ី​ន​ធឺ​ណេ​ត​បានបង្ហាញ អ្នកគាំទ្រ​កំពុង​ទះដៃ និង​អបអរសាទរ មុនពេល​រលក​យក្ស​វាយប្រហារ​ចូលទៅក្នុង​ការប្រគុំ​តន្ត្រី​សម្ដែង​ដោយ​សមាជិក​ក្រុម​តន្ត្រី Seventeen និង​ទស្សនិកជន​។​

​មេក្រុម​លោក រី​ហ្វី​យ៉ាន ហ្វា​ចា​ស៊ី​យ៉ា (Riefian Fajarsyah) បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​របស់គាត់ នៅលើ​បណ្តាញ​សង្គម ដោយ​ថត​បង្ហាញ​ក្ដារ​មឈូស​របស់​ភរិយា​គាត់​ឈ្មោះ ឌី​ឡាន សាហា​រ៉ា (Dylan Sahara) ជា​តារាភាពយន្ត និង​ជា​បុគ្គលិក​ទូរទស្សន៍ នៅ​ស្រុកកំណើត​របស់​នាង​នៅ​ទីក្រុង​ផូ​ណូ​រ៉ូ​ហ្គោ នៅ​កោះ​ជ្វា​ខាងកើត​។​

​លោក​ហ្វា​ចា​ស៊ី​យ៉ា បាន​សរសេរ​នៅលើ​គណនី Instagram យ៉ាង​ដូច្នេះ “​តើ​ខ្ញុំ​អាច​រស់នៅ​ដោយ​គ្មាន ឌី​ឡាន សាហា​រ៉ា បាន​យ៉ាងម៉េច​ទៅ​? សូម​អរគុណ​អ្នក​ទាំងអស់គ្នា​សម្រាប់​ការ​បួងសួង​របស់​អ្នក​។ មានតែ​ព្រះ​ជា​ម្ចាស់​ទេ​ទើប​អាច​សង​នូវ​សេចក្ដី​សប្បុរស​របស់​អ្នក​បាន​។ សូមមេត្តា​ផ្ញើ​បួងសួង​របស់​អ្នក​ទាំងអស់គ្នា​ដល់​ប្រពន្ធ​របស់ខ្ញុំ ឌី​ឡាន ដើម្បីឱ្យ​នាង​បាន​ទៅកាន់​សុគតិភព​”​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌូណេស៊ី​រាយការណ៍​ថា នាង​ឌី​ឡាន ដែល​កំពុង​ឈរឈ្មោះ​សម្រាប់​អាសនៈ​សភា​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ ត្រូវ​បានកំណត់​អត្តសញ្ញាណ​ជា​អ្នកស្លាប់​ម្នាក់​ដែរ​នៅ​មន្ទីរពេទ្យ​មួយ​កាលពី​ថ្ងៃ​ចន្ទ នៅពេល​មាន​រលក​យក្ស​ស៊ូ​ណា​មី​កើតឡើង​៕ ដោយ៖ កញ្ញាដាលីស

មេក្រុម​លោក រី​ហ្វី​យ៉ាន ហ្វា​ចា​ស៊ី​យ៉ា បាន​បញ្ចុះសព​ប្រពន្ធ​ឈ្មោះ ឌី​ឡាន សាហា​រ៉ា និង​មិត្ត​រួម​ក្រុម​៣​នាក់​ផ្សេងទៀត ដែល​ស្លាប់​ក្នុង​រលក​យក្ស​ស៊ូ​ណា​មី