មេខ្យល់​ដើរ​ចាប់ដីអនាធិបតេយ្យនៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ឃាត់ខ្លួន១២នាក់​ បញ្ជូនទៅ​តុលាការ​

543
ចែករម្លែក
  • 8
    Shares

ដោ​យ:វណ្ណៈ​/​ព្រះសីហនុ ៖ ​នេះ​ជា​លើក​ទី​១​ហើយ ដែល​អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​អនុវត្ត​ន៍ច្បាប់ចំពោះ​ក្រុម​អ្នកដើរ​ចាប់ដីអនាធិបតេយ្យ រំលោភបំពាន​និង​ហិ​ង្សា​លើ​ម្ចាស់​អចលនវត្ថុ ។​

​ការអនុវត្ត​ច្បាប់​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​បានចុះ​ផ្សព្វផ្សាយ ជូនដំណឹង ឲ្យ​បញ្ឈប់​សកម្មភាព​បែបនេះ ​ហើយ​វិលត្រឡប់​ទៅផ្ទះ​សម្បែង​វិញ​ ដើម្បី​ប្រកប​កិច្ចការងារចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ ចៀសវាង​ការខាតបង់​ពេលវេលា។​

​តាម​សេចក្ដីរាយការណ៍​ពីសមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា រយៈពេល២​ថ្ងៃ បន្តបន្ទាប់​គ្នា​នេះ គឺ​ថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ឃាត់ខ្លួន​ពួក​អនាធិបតេយ្យដើរ​ចាប់ដី​គេ​ខុសច្បាប់​សរុប១១នាក់ បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​។​

​បញ្ជាក់ដែរថា ​កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មួយ​ករណី ដែល​ប្រើ​ហិ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត នៅ​ចំណុច​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំង ស្រុក​ព្រៃនប់ នៅវេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល​ ។មន្ទីរជំនាញអាវុធហត្ថ​ខេត្តបាន​បង្ក​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​រួមមាន ៖

១/​ឈ្មោះ ឯ សំភាស់ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ប្រធាន​សមាគមន៍​រួមគ្នា​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​

២/​ឈ្មោះ ង៉ែត សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​

៣/​ឈ្មោះ កែវ ឈន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​

៤/​ឈ្មោះ ដឹ​ម វឹក ភេទ​ប្រុស អាយុ​៣០ ឆ្នាំ​

៥/​ឈ្មោះ មី មីនា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​

៦/​ឈ្មោះ លឹម វុទ្ធី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​

៧/​ឈ្មោះ សុខ រតនា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​។​

​នៅវេលា​ម៉ោង ៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​ត្រាវ ភូមិ​ចំណោតរាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ កម្លាំង​ជំនាញ អាវុធហត្ថ​ខេត្ត បាន​ឃាត់​ជនសង្ស័យ​ចំនួន​៥​នាក់​(​ស្រី​១​នាក់​) ពាក់ព័ន្ធ​ករណី ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​៖

១/​ឈ្មោះ មិត្ត សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​

២/​ឈ្មោះ ភឿង សុធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងសំណង់​

៣/​ឈ្មោះ សាយ រ៉ា​ន់ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​

៤/​ឈ្មោះ សយ សុផល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងសំណង់​

៥/​ឈ្មោះ ម៉ាញ់ សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក ផ្សព្វផ្សាយ​អប់រំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា​ កម្មសិទ្ធិ​ស្របច្បាប់ លុះត្រាតែ​មានការ​គាំពារ​ពី​ច្បាប់ មាន លិខិតស្នាម​គតិយុត្តដែល​គេ​ហៅថា​ ប័ណ្ណកម្មសិទ្ធិ ឬ ប្លង់រឹង​។

​កាលពី​ជាង​២០ ឬ ៣០​ឆ្នាំមុន អ្នកមាន ធនធាន មាន​ទស្សនវិស័យ​វែងឆ្ងាយ បាន​ចំណាយ​ថវិកា​វិនិយោគ​វិស័យ​ដីធ្លី តាំងពី​១​ម៉ែត្រការ៉េ តម្លៃ​០,៥$ មកម្ល៉េះ​? លុះ​មកដល់​ពេលដី​ឡើងថ្លៃ​ដល់​ជាង​១០០$ ក្នុង​១​ការ៉េ ស្រាប់តែ​ចេញមុខ​អ្នកវិនិយោគ​បែប​ថ្មី យក​កាំបិតផ្គាក់​ធ្វើ​ដើមទុន ? ទន្ទ្រាន​យក​ដី​របស់គេ ដែលមាន​កម្មសិទ្ធិ​រួចហើយ​។ បើ​នៅតែ​មានរឿង​របៀបនេះ​បែបនេះ​? សួរថា តើ​ឲ្យ​អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ គេ​ជឿទុកចិត្តម្តេច​បាន​…..?

​ច្បាប់​គេ​ធ្វើ​សម្រាប់​គ្រប់គ្រង​តម្រូវ​ចិត្ត​មនុស្ស​មួយ​នគរ មិនមែន​សម្រាប់តែ​មនុ​ស្ស​៥០​ទៅ​៦០​នាក់​នោះទេ ? ប្រយ័ត្ន​តែ​ដល់ពេល​ជាប់ពិរុទ្ធ តាំង​ស្រែកថា អយុត្តិធម៌​ណាស់ ។​សម្តេច​អើយ ជួយ​ផងៗ​។​

​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​១១​នាក់​បាន​ដល់ដៃ​តុលាការ​ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៦​ខែ​មីនា​ឆ្នាំ​២០១៩​នេះ៕B/Ha