មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦសាន​បាន​ស្លាប់​ហើយ​

835
ចែករម្លែក

​(​ភ្នំពេញ​)៖​ប្រភពព័ត៌មាន​ដែល​យកជាការបាន​គឺ​ឧកញ៉ា​ម្នាក់​ឈ្មោះ​ស៊ីន​ខាំ​ឡយ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជាង​៥៦​គីឡូក្រាម​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦសាន ជា​ម្ចាស់​សណ្ឋាគារ​រតនសម្បត្តិ​ខេត្តរតនគិរី បាន​ស្លាប់​ហើយ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២២​ខែសីហា ឆ្នាំ​២០១៧​។​

​ព័ត៌មាន​នោះបាន​បញ្ជាក់ថា​ឧកញ៉ា​មេខ្លោង​គ្រឿងញៀន​ត្រូវ​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរ​ពេទ្យរុស្ស៊ី​កាលពី​ថ្ងៃទី​២១​ខែសីហា​ម្សិលមិញ​ដោយសារ​ជំងឺមហារីក​ខួរក្បាល​ធ្ងន់ធ្ងរ​ពេក​។​ជុំវិញ​ការស្លាប់​ឧកញ៉ា​ឈ្មោះ​ស៊ីន​ខាំ​ឡយ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​នេះ​គេហទំព័រ​រស្មី​កម្ពុជា​មិនទាន់​ទទួល​ការបញ្ជា​ក់បាន​ពិស្តារ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅឡើយ​ទេ​៕S/​ដោយ​៖​ហូ​សាន់​

​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦសាន​បាន​ស្លាប់​ហើយ​(រូប៖វ៉េបសាយ)