មេឃ​កំពុង​ភ្លៀងរ​ត់ទៅ​ជ្រក​ក្រោម​ដើមឈើ​ត្រូវ​រន្ទះបាញ់​ស្លាប់​

1101
ចែករម្លែក

​ឧ​ត្ត​រ​មានជ័យ​:​យុវនារី​ម្នាក់​បាន​បាត់បង់​ជីវិត​ខណៈពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​បានរ​ត់ទៅ​ជ្រក​ក្រោម​ដើមឈើ​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំការ​ដំឡូង​របស់ខ្លួន​ក្នុងភូមិ​បន្ទាយ​ចាស់​ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៨ ។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ កែវ ស្រី​និ​ច អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​បាត់​បង់ជីវិត​ភ្លាមៗ​ខណៈពេលដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​។​ជនរងគ្រោះ​បានរ​ត់ទៅ​ជ្រក​ក្រោម​ដើមឈើ​នៅជាប់​ក្បែរ​ចំការ​របស់ខ្លួន​ត្រូវ​រន្ទះបាញ់​ស្លាប់​តែម្តង​៕S/

​មេឃ​កំពុង​ភ្លៀងរ​ត់ទៅ​ជ្រក​ក្រោម​ដើមឈើ​ត្រូវ​រន្ទះបាញ់​ស្លាប់​