មេដាយ​កិត្តិយស​ទទួលស្គាល់​ការផ្តល់ជូន​នូវ​ប្រព័ន្ធ​ទឹកស្អាត​គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម នៃ​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស សង្គ្រោះ​អន្តរជាតិ​ ដោយ : ភ្នំ​ស្វាយ

661
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ មេដាយ​កិត្តិយស​ទទួលស្គាល់​ការផ្តល់ជូន​នូវ​ប្រព័ន្ធ​ទឹកស្អាត​គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម អង្គការ​សា​ម៉ា​រីតា​ន់ ភឺស សង្គ្រោះ​អន្តរជាតិ​និង​ការចាប់ផ្តើម​អនាគត​ថ្មី​មួយ ។​
ប្រជាពលរដ្ឋ​រាប់រយ​នាក់ បានមក​ជួបជុំគ្នា​កាលពី​ថ្ងៃទី​៧​ខែ​វិច្ចិកា​កន្លងមក​ថ្មីៗ​នេះ នៅក្នុង​ភូមិ​យាង​ដង្គំ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ដើម្បី​ចូលរួម​ពិធី​សម្ភោ​ធ​ប្រព័ន្ធ​ទឹកស្អាត​ក្នុង​ចំនួន​៣១​ភូមិ​ដែល​បាន​សាងសង់​នៅ​ខេត្តបន្ទាយមានជ័យ​តាមរយៈ​គម្រោង​ប្រភពទឹក​ស្អាត​នៃ​ក្តីសង្ឃឹម របស់​សា​ម៉ា​រីតា​ន់ ភឺស​សង្គ្រោះ​អន្តរជាតិ សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។

អ្នកតំណាង​មកពី​ភូមិ​នីមួយៗ​ក្នុងចំណោម​ភូមិ​ចំនួន​៣១​រួមមាន​ មេភូមិ មេឃុំ និង​សមាជិក​គណៈកម្មាធិការ​គ្រប់គ្រង​ទឹក បាន​ស្វាគមន៍​ចំពោះ​គណ​:​ប្រតិភូ​ដែល​អ​ញ្ញើញ​ចូលរួម​ពិធី​នេះ​។​ ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​ដល់​ប្រជាពលរដ្ឋ នៅ​៣១​ភូមិ​ដែល​ពេលនេះ​មានលទ្ធភាព​ទទួលបាន​ទឹកស្អាត​គ្រប់គ្រាន់​ដែល​មិន​ធ្លាប់មាន​កន្លងមក សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​។
សមិទ្ធផល​នេះ​ក៏ត្រូវ​បានកត់សម្គាល់ ជាពិសេស​ប្រជាពលរដ្ឋនៅក្នុង​៣១​ភូមិ​នៅ​ខេត្តបន្ទាយមានជ័យ ដែល​តំណាងឱ្យ​ភូមិ​នៅ​ជនបទ​ជា​លើកដំបូង​នៅក្នុង​ខេត្ត​ទី​១ ដើម្បី​ឱ្យមាន​ប្រព័ន្ធ​ទឹកស្អាត​ដូចជា “​គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម​”​នេះ​។​

លោក ខេន អាយ​សាក់ (Ken Isaacs) អគ្គនាយករង​ទទួលបន្ទុក​ខាង កម្មវិធី និង​ទំនាក់ទំនង​រដ្ឋាភិបាល​នៃ​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស​សង្គ្រោះ​អន្តរជាតិ បាន​មាន​ប្រសា​ស​ន៏​ថា : ”​គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម​” អាច​ទទួលជោគជ័យ​បាន​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ការងារ​ជា​ក្រុម ។​ពោល​គឺជា​កិច្ចសហការ​មួយ​ដែល ”​គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម​” នេះ​នឹង​ក្លាយជា​គំរូ​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​សំណង់ ព្រមទាំង​ជា​គំរូ​មួយ​នៅក្នុង​រាជរដ្ឋាភិបាល សហគមន៍ និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​។

គណ​:​ប្រតិភូ​បាន​ថ្លែងអំណរគុណ​ដល់​អស់អ្នក​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​នេះ ក្រោម​ប្រធានបទ​រួម : ភាពជា​ដៃគូ​ជិតស្និទ្ធ​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស​សង្គ្រោះ​អន្តរជាតិ រដ្ឋបាល​នៃ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សហគមន៍ អ្នក​ខួងអណ្តូង និង​អ្នកម៉ៅការ​អណ្តូង​ទាំងអស់​។​

លោក ហាប់ អូ​ម៉ា​អា​លី រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានបង្ហាញ​ពី​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​ដែលមាន​ទឹកស្អាត​ប្រើប្រាស់​នៅត្រឹម​ឆ្នាំ​២០២៥​។
លោក​ក៏បាន​កត់សម្គាល់​ផងដែរ​ថា  “​គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម​” របស់​អង្គការ​សា​ម៉ា​រីតា​ន់​ភឺស នឹង​អាចជួយ​រួមចំណែក​សម្រេច​គោលដៅ​នេះ​បាន​។​

ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ពលរដ្ឋ​ទទួលផល លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ក៏មាន​ប្រសាសន៍ថា គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម​” របស់​អង្គការ​សា​ម៉ា​រីតា​ន់​ភឺស គឺជា​ដំណោះស្រាយ​តែមួយគត់​ចំពោះ​ការធ្វើ​ឲ្យ​មាន​ទឹកស្អាត​ប្រើប្រាស់​។ ហើយ​លោក​ក៏បាន​បង្ហាញ​ពី​តម្រូវការ​ជា​បន្តទៀត​នៅក្នុង​ខេត្ត​នេះ ក៏ដូចជា​ខេត្ត​ដទៃទៀត​ផងដែរ​។​

បន្ថែម​លើ​លោក​ឆេង គឹមអេង ពលរ​ដ្ខ​មកពី​ភូមិ​ប្រាសាទ​បាន​ថ្លែងអំណរគុណ​ទៅកាន់​លោក ខេន អាយ​សាក់ ថា : ដោយសារតែ ”​គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម​” គ្រួសារ​របស់គាត់​មាន​សុខភាព​ប្រសើរ​ជាង​មុន​ពេលដែល​មិនទាន់មាន​ទឹកស្អាត​ប្រើប្រាស់​។

លោក​ក៏បាន​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​ដែល​គាត់​បាន​សន្សំ​ទុកជា​រៀងរាល់ខែ ​ដោយ​មិនចាំបាច់​ទិញ​ទឹក​មិន​ស្អាត​ក្នុងតម្លៃ​ដ៏​ថ្លៃ​ផងដែរ​។​ មេដាយ​កិត្តិយស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវបាន​ប្រគល់ជូន​លោក ខេន អាយ​សាក់ អគ្គនាយករង​ទទួលបន្ទុក​កម្មវិធី និង​ទំនាក់ទំនង​រដ្ឋាភិបាល​និង​លោក ឆាល ម៉ា​ធូ នាយក​ប្រចាំ​តំបន់​អាស៊ី ហើយ​លោក​ក៏បាន​ទទួល​ជំនួស​លោក ហ្វ្រែ​ន គ្លី​ន​ក្រា​ហាម ដែលជា​អគ្គនាយក​នៃ​អង្គការ​សា​ម៉ា​រីតា​ន់ ភឹ​ស​ទាំងមូល​ផងដែរ​។

មេដាយ​កិត្តិយស​ក៏​ត្រូវបាន​ប្រគល់ជូន​ផងដែរ ដល់​លោក ផា​ទ្រី​ក ស៊ី​ហ្គឺ នាយក​ប្រចាំ​ប្រទេស​កម្ពុជា ,​លោក បប់ ចេ​កុប នាយករង​ប្រចាំ​ប្រទេស​កម្ពុជា ,​លោក​ប៊ែ​រ​រី ចេ​សិន ប្រធាន​កម្មវិធី​ជាន់ខ្ព់ស់ ,​លោកស្រី ង៉ែត សុភា នាយិកា​គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម ,​លោក សុខ ចាន់​ធី អ្នកសម្របសម្រួល​ជាន់ខ្ពស់​, កញ្ញា បេឡា មែក​ខេ (Miss Bella McKay) អ្នកសម្របសម្រួល​កម្ម​វិធី ដែល​កញ្ញា​ក៏បាន​ទទួល​ជំនួស​ឱ្យ​លោក នេ​ប៊ី​យុ ហ្គេ​តា​ឆូ ម៉ា​ម៉ូ​ដែលជា​វិស្វករ​ផ្នែក​ទឹក​ផង​ទៀត​។​

ដោយឡែក ដើម្បី​ញ៉ាំ​ងឲ្យ​អ្នកផ្តល់ជំនួយ​និង​អ្នកទទួលផល​កាន់តែ​ឱ​ឡា​រឹក ក្រុម​ហ្វារ​ពន្លឺ​សិល្បៈ​ដែលជា​សៀក​កម្ពុជា បាន​នាំសារ​ដ៏​របស់​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស​ស្តីពី​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព និង​អនាម័យ​។

សូម​រំលឹកថា គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម បាន​អញ្ជើញ​ក្រុម​សៀក​នេះ​មក​សម្តែង​បាន​២០​លើក​មកហើយ ដែលមាន​មនុស្ស​រាប់រយ​ពាន់​បាន​ចូលរួម​។

គណ:ប្រតិភូនិងតំណាងអ្នកភូមិកាត់ខ្សែបូ នៅក្បែរជើងទម្រទឹកមួយក្នុងចំណោមជើងទម្រទឹកចំនួន៧៣ ដែលបានកសាងឡើងដោយគម្រោងប្រភពទឹកស្អាតនៃក្តីសង្ឃឹម ។ពួកគាត់បានអបអរសាទរ នូវការបញ្ចប់​ភាពគ្មានប្រភពទឹកស្អាត ដែលជាផ្នែកមួយនាំឱ្យពលរដ្ឋធ្វើចំណាកស្រុកប្រថុយប្រថាន ហើយអង្គការ សាម៉ា​រីតាន់ ភឺសសង្គ្រោះអន្តរជាតិប្តេជ្ញានឹងរៀបចំផែនការបន្តអនុវត្គម្រោងស្រដៀងគ្នានេះ មួយទៀតនៅ​ឆ្នាំក្រោយ​នៅក្នុងប្រទេសកម្ពុជា៕B/