មេដាយ​នៃ​ការប្រកួត​ជើងឯក​តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី កើន​ដល់​៨​គ្រឿង​

503
ក្រុមកីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: គិត​ត្រឹម​ថ្ងៃនេះ នៅក្នុង​ព្រឹត្តិការណ៍​ការប្រកួត​ជ្រើសរើស​ជើងឯក​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) ជើងឯក​អាស៊ី លើក​ទី​៩ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី​នេះ កម្ពុជា​យើង​បាន​ដណ្តើមយក​មេដាយ​៨​គ្រឿង ហើយ​ក្នុងនោះ​មាស​៣ គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ​២​គ្រឿង​។​

​លោក កៅ មករា គ្រូបង្វឹក​បាន​ប្រាប់​ពី​ប្រទេស​ម៉ុង​ហ្គោ​លី​ថា កីឡាករ​តេ​ក្វាន់​ដូ ITF ប៉ាល់ ជីវ​ន្ត័ ដណ្តើម​មេដាយមាស​១​គ្រឿង កីឡាករ​វ័យក្មេង សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម ទទួល​មេដាយមាស​២​គ្រឿង ក្នុង​វិញ្ញ​សា​មេគុណ និង​ប្រយុទ្ធ​ឯកត្តជន​ដោយ​ឈ្នះ​ម៉ុង​ហ្គោ​លី និង​ឈ្នះ​រុស្ស៊ី ហើយក៏​បាន​មេដាយប្រាក់​មួយទៀត​ក្នុង​ក្រុម ចំណែក​កីឡាករ គន​លី រតនៈ បានទទួល​មេដាយសំរិទ្ធ ក្នុង​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​៕ ល​