មេដឹកនាំ​កូរ៉េខាងជើង​ទៅ​ស្ថានទូត​ចិន​និង​មន្ទីរពេទ្យ​ក្រោយ​គ្រោះថ្នាក់​រថយន្ត​ក្រុង​សម្លាប់​អ្នកទេសចរ​ចិន​៣២​នាក់​

667

មេដឹកនាំ របស់ សាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ (DPRK) លោក គីម ជុង អ៊ុន បាន អញ្ជើញ ទៅកាន់ ស្ថានទូត ចិន នៅ ក្រុង ព្យុងយ៉ាង កាលពី ថ្ងៃ ចន្ទ ដើម្បី សម្តែង ” សមានចិត្ត សោកសៅ និង សោកស្តាយ យ៉ាង ជ្រាលជ្រៅ ” ចំពោះ គ្រោះថ្នាក់ រថយន្តក្រុង ដែល បាន សម្លាប់ អ្នកទេសចរ ចិន ៣២ នាក់ និង របួសធ្ងន់ ២ នាក់ នេះ បើ តាម ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋ បាន ប្រកាស កាលពី ថ្ងៃ អង្គារ ទី ២៤ មេសា ។

របាយការណ៍ បាន និយាយថា ” លោក បាន និយាយថា គ្រោះ ថ្នាក់ មិន រំពឹង ទុក ជាមុន នេះ នាំអោយ មាន ការសោកស្តាយ ជា ខ្លាំង ហើយ លោក ស្ទើរតែ មិន អាច ទប់ ទុក្ខសោក របស់លោក នៅពេល នឹក ដល់ អារម្មណ៍ របស់ សមាជិក គ្រួសារ របស់ ជនរងគ្រោះ ពី ឧបទ្ទវហេតុ នេះ ” ។

គ្រោះថ្នាក់ បាន កើតឡើង កាលពី ថ្ងៃអាទិត្យ នៅ ពេល រថយន្ត ក្រុង មួយ ធ្លាក់ ចេញពី ស្ពាន មួយ នៅក្នុង ខេត្ត ណត ហ្វាង ហ្គែ ។ ជនជាតិ កូរ៉េ ៤ នាក់ ទៀត ក៏ ត្រូវបាន សម្លាប់ នៅ ក្នុង គ្រោះថ្នាក់ នេះ ។

ឯកអគ្គរដ្ឋទូត ចិន នៅ កូរ៉េ ខាងជើង បាន និយាយថា ប្រធានាធិបតី ចិន ស៊ី ជីន ពីង និង គ្រួសារ ជនរងគ្រោះ នឹង កត់សំគាល់ ដំណើរ សួរ សុខទុក្ខ របស់ លោក គីម ខណៈ សន្យា ធ្វើ កិច្ច សហការ ជិតស្និទ្ធ ជាមួយ មន្ត្រី កូរ៉េខាងជើង ពាក់ព័ន្ធ នឹង គ្រោះថ្នាក់ នេះ ។ លោក ស៊ី ក៏ បាន អំពាវនាវ អោយ មាន មធ្យោបាយ ចាំបាច់ សំរាប់ សង្គ្រោះ ជន រង របួស និង ដោះ ស្រាយ ហេតុការណ៍ បន្ទាប់ អោយបាន ត្រឹមត្រូវ ៕ ដោយ : វាសនា

លោកគីម ជុងអ៊ុន សម្តែងការសោកស្តាយនៅចំពោះមុខឯកអគ្គរដ្ឋទូតចិន(ស្តាំទី២)ក្នុងពេលលោកទៅស្ថានទូតចិនកាលពីថ្ងៃចន្ទ