មេដឹកនាំ​កូរ៉េខាងជើង​ទស្សនកិច្ច​ចិន​និង​បាន​ជួប​ប្រធានាធិបតី ស៊ី​

1294
ចែករម្លែក

គីម ជុង អ៊ុន មេដឹកនាំ កូរ៉េខាងជើង បានធ្វើ ទស្សនកិច្ច ក្រៅប្រទេស លើកដំបូង ក្នុងនាម ជា មេដឹកនាំ ដើម្បី ជួប ប្រធានាធិបតី ចិន ដោយ លោក ប្តេជ្ញា រំលាយ សព្វាវុធ នុយក្លេអ៊ែ រ និង ធ្វើ ជំនួប កំពូល ជាមួយ មេដឹកនាំ កូរ៉េខាងត្បូង និង អាមេរិក ។

ដំណើរ ទស្សនកិច្ច ដ៏ សម្ងាត់ នេះ ត្រូវបាន សារព័ត៌មាន ចិន និង កូរ៉េខាងជើង បញ្ជាក់ អះអាង កាលពី ថ្ងៃ ពុធ ទី ២៨ មីនា ដោយ ថា លោក គីម ត្រូវ បានទទួល ស្វាគមន៍ ក្នុងការ បង្ហាញ សាម គ្កី ភាព បន្ទាប់ពី មាន បញ្ហា ទំនាក់ទំនង ដោយសារតែ រដ្ឋាភិបាល ក្រុង ប៉េកាំង គាំទ្រ ទណ្ឌកម្ម របស់ អង្គការសហប្រជាជាតិ ប្រឆាំង រដ្ឋាភិបាល ក្រុង ព្យុងយ៉ាង ។

គីម មិនដែល បាន ជួប ប្រធានាធិបតី ចិន ស៊ី ជីន ពីង ទេ ចាប់តាំងពី លោក ចូលកាន់ តំណែង ក្រោយ មរណភាព ឪពុក របស់លោក គីម ជុងអ៊ីល នៅ ឆ្នាំ ២០១១ ។

ក្នុងជំនួប   មេដឹកនាំ វ័យក្មេង រូបនេះ បាន ប្រាប់ ស៊ីថា លោក ត្រៀម ជួប ប្រធានាធិបតី កូរ៉េខាងត្បូង មូ ន ជែ អ៊ី ន ព្រមទាំង ប្រធានាធិបតី ដូ ណា ល់ ត្រាំ , នេះ បើតាម ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ីន ហួរ ។

គីម បាន និយាយថា « បញ្ហា នៃ ការធ្វើអោយ ឧបទ្វីប កូរ៉េ គ្មាន សព្វាវុធ នុយក្លេអ៊ែរ អាច ត្រូវបាន ដោះស្រាយ ប្រសិនបើ កូរ៉េខាងត្បូង និង អាមេរិក ឆ្លើយតប ចំពោះ កិច្ចខិតខំ របស់ យើង ជាមួយ សុច្ឆន្ទៈ បង្កើត បរិយាកាស សន្តិ ភាព និង ស្ថេរភាព ក្នុងពេល ចាត់វិធានការ ចំរើន ជឿនលឿន សម្រាប់ ការធ្វើអោយ កើតមាន សន្តិភាព ពិត » ។

ពួក អ្នកវិភាគ បាន និយាយថា លោក ស៊ី ទំនង ចង់ឃើញ លោក គីម ធានាថា កូរ៉េខាងជើង មិន ធ្វើការ ព្រមព្រៀង អ្វីមួយ ជាមួយ ត្រាំ ដែល ប៉ះពាល់ ផលប្រយោជន៍ ចិន នៅក្នុង ជំនួប កំពូល មួយ ដែល ត្រូវ រំពឹងថា នឹងធ្វើ ឡើង នៅ ខែឧសភា ៕ ដោយ ៖ វាសនា

លោកគីម និងភរិយា ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតី ស៊ីនិងភរិយា