មេដឹកនាំ​កូរ៉េខាងជើង​និង​ចិន ព្រមព្រៀង​បង្កើន​” កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ​និង​យុទ្ធវិធី​”

2984
ចែករម្លែក

ទីភ្នាក់ងារសារព័ត៌មាន​KCNA​របស់​កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មិថុនា​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​បាន​ពិភាក្សា​អំពី​វិធានការ​មួយចំនួន​ដើម្បី​ជំរុញ​” កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​និង​យុទ្ធវិធី​”​រវាង​ប្រទេស​ទាំង​២​នៅក្នុង​ជំនួប​លើក​ទី​២ កាលពី​ថ្ងៃ​ពុធ​។​

​ជំនួប​រវាង​លោក គីម ជុង អ៊ុន និង លោក ស៊ី ជីន​ពីង បានកើត​ឡើង នៅក្នុង​ថ្ងៃទី​២​និង​ចុងក្រោយ​បំផុត​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង​នៅ​ទីក្រុង ប៉េកាំង ​ជាទី​ដែល​លោក​បាន​និយាយប្រាប់​ប្រធានាធិបតី​ចិន​អំពី​កិច្ច​ជំនួប​កំពូល​របស់លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​សប្តាហ៍​មុន​។​

​សារព័ត៌មាន​KCNA​បាន​និយាយថា ពួកគេ​បាន​ផ្លាស់ប្តូរ “​ទស្សនៈ​សំខាន់ៗ​”​អំពី​ស្ថានការណ៍​បច្ចុប្បន្ន​និង​ស្ថានការណ៍​ថ្មីៗ​” ។​

​បណ្តាញ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​អង្គារ មេដឹកនាំ​ទាំង​២​នេះ​បាន​ឈានដល់​ការយល់​គ្នា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​​កូរ៉េ​បន្ទាប់ពី​បាន​ពិភាក្សា​អំពី​លទ្ធផល​នៃ​កិច្ច​ជំនួប​កំពូល​អាមេរិក – កូរ៉េខាងជើង​។​

​នៅមុន​ពេល​ជួប​ជាមួយ លោក ស៊ី ជីន​ពីង កាលពី​ថ្ងៃ​ពុធ លោក គីម ជុង អ៊ុន បានធ្វើ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​កសិកម្ម​ចិន ។ នេះ​បើ​យោងតាម​សារព័ត៌មាន​KCNA ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្មី​នេះ លោក គីម ជុង អ៊ុន បាន​សរសើរ​ចំពោះ​ចំណង​សាមគ្គី​ជាមួយ​ចិន ។​

​មេដឹកនាំ​កូរ៉េខាងជើង​នេះ បាន​ទៅ​មើល​មណ្ឌល​គ្រប់គ្រង​ចរាចរណ៍​នៅ​ទីក្រុង​ប៉េកាំង​និង​ទៅ​មើល​សង្កាត់​ទីក្រុង​ចំនួន​២​នៅ​ទីក្រុង​នេះ​ផងដែរ​នៅមុន​ពេលចេញ​ដំណើរ​​មកកាន់​ទីក្រុង​ព្យុងយ៉ាង​វិញ កាលពី​ល្ងាច​ថ្ងៃ​ពុធ​៕ដោយ៖សុខា/sn

​មេដឹកនាំ​កូរ៉េខាងជើង​បាន​ទៅ​ជួប​មេដឹកនាំ​ចិន​បន្ទាប់ពី​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក​

#