មេដឹកនាំ​កូរ៉េខាងជើង​យល់ព្រម​បិទ​ចោល​កន្លែង​សាកល្បង​មី​ស៊ី​ល​និង​មក​ទស្សនកិច្ច​កូរ៉េខាងត្បូង​

3111
ចែករម្លែក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយនៅថ្ងៃពុធទី១៩ខែកញ្ញា ថា លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើ​បានយល់ព្រមបិទចោលកន្លែងមួយក្នុងចំណោមកន្លែងបាញ់សាកល្បងមីស៊ីលជាច្រើនកន្លែងនៅកូរ៉េខាងជើង។

លោក មូន ជែ អ៊ីន បាននិយាយថា បន្ទាប់ពីមានកិច្ចជំនួប នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងមកនោះ មេដឹកនាំទាំង២បានយល់ព្រមគ្នាស្វែងរកដំណោះស្រាយដើម្បីឈានដល់ការរំលាយចោលអាវុធនុយក្លេអ៉ែរ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចាត់ទុកដោយ លោក គីម ជុង អ៊ុន ថា ជាការបោះជំហានដ៏ធំឆ្ពោះទៅសន្តិភាពយោធានៅឧបទ្វីបនេះ។

លោក គីម ជុង អ៊ុន ក៏បាននិយាយផងដែរថា លោកសង្ឃឹមថានឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅពេលអនាគតឆាប់ៗនេះ៕ដោយ:សុខា/SN

លោក មូន ជែ អ៊ីន និង លោក គីម ជុង អ៊ុន បានចុះហត្ថលេខាលើអ្វីដែលពួកគេនិយាយថាជាការបោះជំហានទៅមុខដ៏ធំ