មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បដិសេធ​ការអញ្ជើញ​ធ្វើ​ទស្ស​កិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​

261
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង​បាន​និយាយ​នៅ​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ខែវិច្ឆិកា​ថា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​បដិសេធ​ការអញ្ជើញ របស់​ប្រធានាធិបតី​​កូរ៉េខាងត្បូង លោក មូន ជែ​អ៊ីន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​ពូ​សាន ប្រទេស​កូរ៉េខាងត្បូង​។​

​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​KCNA របស់​កូរ៉េ​ខាងជើង​បាន​និយាយថា “​គ្មាន​ហេតុផល​ដែល​លោក គីម ជុង​អ៊ុន នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​​ខាងត្បូង​ក្រោម​បរិយាកាស​រអាក់រអួល​បែបនេះ​ទេ និង​បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក មូន ជែ​អ៊ីន​ចំពោះ​ការ​មិន​បាន​គោរព​កិច្ចព្រមព្រៀង​ដែល​បាន​ស្រេច​បាន​រវាង​ក្រុម​​មេដឹកនាំ​របស់​ពួកគេ​នៅ​កិច្ចប្រជុំ​ចំនួន​៣​កាលពី​ឆ្នាំមុន​។

​សារព័ត៌មាន​KCNA បាន​និយាយថា ការិយាល័យ​របស់ លោក មូន ជែ​អ៊ីន បាន​ផ្ញើលិខិត​មួយ​កាល​ថ្ងៃទី ៥​ខែ​វិច្ឆិកា​ដោយ​ស្នើ​ឱ្យ​លោក​គីម ជុង​អ៊ុន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​​រយៈពេល​២​ថ្ងៃ​ដែល លោក មូន ជែ​អ៊ីន ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្រុម​មេដឹ​នាំ​អាស៊ាន​នៅ​ថ្ងៃច​ន្ទ​និង​ថ្ងៃ​អង្គារ​។ សារព័ត៌មាន​នេះ​បាន​និយាយថា កូរ៉េខាងត្បូង​ក៏​បាន​ស្នើ​ឱ្យ​កូរ៉េ​​ខាងជើង​បញ្ជូន​ប្រេសិត​ពិសេស​ម្នាក់​ទៅ​កិច្ចប្រជុំ​នោះ ប្រសិនបើ លោក គីម ជុង​អ៊ុន មិន​អាច​មក​បាន​៕​ប្រែ​សម្រួល​៖​សុខា​

លោក គីម ជុង​អ៊ុន និង លោក មូន ជែ​អ៊ីន ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ខាង​ទឹកដី​កូរ៉េខាងត្បូង​នៅ​តំបន់​គ្មាន​យោធា កាលពី​ឆ្នាំ​២០១៨