មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន ពិនិត្យមើល​ការសាកល្បង​អាវុធ​ថ្មី​

370
ចែករម្លែក
  • 20
    Shares

​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​KCNA បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ខែ​មេសា​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​ បាន​ត្រូតពិនិត្យ​មើល​ការធ្វើ​តេស្តិ៍​​សាកល្បងអាវុធ​ប្រភេទ​ថ្មី​មួយ​កាលពី​ថ្ងៃ​ពុធ​។​

​នេះ​គឺ​ជា​ការសាកល្បង​អាវុធ​ជា​សាធារណៈ​លើក​ទី​មួយ​របស់​កូរ៉េខាងជើង​ចាប់តាំងពី​កិច្ច​ជំនួប​កំពូល​អាម៉េរិក​-​កូរ៉េខាងជើង​លើក​ទី​២​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​​បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង កាលពី​ខែ​កុម្ភៈ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​KCNA​មិន​បាន​រៀបរាប់​ច្បាស់​អំពី​អាវុធ​នេះ​ជា​អ្វី​នោះ​ទេ​ ដោយ​រួមទាំង​មិន​ថា​តើ​វា​ជា​មី​ស៊ី​ល​ឬ​ប្រភេទ​អាវុធ​ផ្សេងទៀត​នោះទេ ប៉ុន្ដែ​ពាក្យ “កលយុទ្ធ​” ​ចំពោះ​អាវុធ​រយៈ​ចម្ងាយ​ខ្លី គឺ​ផ្ទុយទៅនឹង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែលមាន​ចម្ងាយ​ឆ្ងាយ​ ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ការគំរាមកំហែង​ដល់​សហរដ្ឋ អាម៉េរិក​។​

​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​KCNA បាន​និយាយថា ​ទោះបីជា​យ៉ាងណា​ក៏ដោយ មី​ស៊ី​ល​នេះមាន​គំរូ​ប្លែក ​ពិ​សេស​និង​ក្បាល​គ្រាប់បញ្ជានាំផ្លូវទៅកាន់គោលដៅ​ដ៏​មាន​អានុភាព​ខ្លាំង​” ។​

​ទីភ្នាក់ងារ​ព័ត៌មាន​នេះ បាន​និយាយថា លោក គីម ជុង​អ៊ុន បាន​និយាយថា “​ការបញ្ចប់​នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​នេះ​ប្រើ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​មាន​សារសំខាន់​ខ្លាំង​​នៅក្នុង​ការបង្កើន​អំណាច​ប្រយុទ្ធ​នៃ​កងទ័ព​កូរ៉េខាងជើង​”៕ដោយ៖សុខា/sn/Ha

​លោក គីម ជុង​អ៊ុន ចូលរួម​មើល​ការហ្វឹកហាត់​ហោះហើរ​របស់​កងទ័ពអាកាស​ប្រជាជន​កូរ៉េ