មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ធ្វើដំណើរ​ទៅ​រុស្ស៊ី​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ចាស់​ឡើងវិញ​

210
ចែករម្លែក

​នៅលើ​ភ្នំ​ជិត​គ្នា​នឹង​ភ្នំ​Mansu ដែល​ជា​កន្លែង​រូបសំណាក​ធំៗ របស់ លោក គីម អ៊ី​ល​ស៊ុង​និង​លោក គីម ជុងអ៊ីល ស្ថិត​នៅ​ទីក្រុង​របស់​កូរ៉េខាងជើង​ឈរ​សម្លឹង​មកកាន់​រដ្ឋធានី​ ទីនោះ​មាន​” ប៉ម​រំដោះ “​របស់​ប្រទេស​នេះ​។​

​ប៉ម​ថ្ម​ខ្ពស់​ដែល​មាន​រូប​ផ្កាយ​នេះ មាន​រូប​ទង់ជាតិ​សហភាពសូវៀត​ពណ៌​ទង់ដែង​និង​រូបចម្លាក់​នៃ​កងទ័ព​សូ​វៀត​និង​កូរ៉េខាងជើង​ដែល​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ជប៉ុន​។​

​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​និង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ដែល​កាល​មួយ​នោះ​គឺជា​សម្ពន្ធ​ដ៏​សំខាន់​បំផុត​របស់​ខ្លួន​នោះ មាន​តាំងពី​ប៉ុន្មាន​ទសវត្សរ៍​។​បន្ទាប់​ពី​ផ្អាក​​ទំនាក់ទំនង​ជា​ច្រើន​ឆ្នាំ​មក​នោះ នៅពេល​នេះ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ដែល​ជា​កូនប្រុស​និង​ជា​ចៅប្រុស​របស់​របស់​ក្រុម​ប្រមុខរដ្ឋ​ដែល​ត្រូវ​បាន​ចង​​ចាំ​ជានិច្ច​នៅ​ភ្នំ​Mansu នេះ​គឺ កំពុង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រស់​ឡើង​វិញ​ជាមួយ​នឹង​ការចរចា​នុយក្លេអ៊ែរ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ជាប់គាំង​និង​ខណៈដែល ​លោក​ស្វែងរ​កម្លាំង​ទប់ទល់​តុល្យភាព​ពី​ចិន​។​

​លោក គីម ជុង​អ៊ុន ត្រូវបាន​រំពឹងថា​នឹង​ជួប​ជាមួយ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​​នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី​២៤​និង​ថ្ងៃទី​២៥​ខែ​មេសា​នេះ ។​

​មិន​មាន​សេចក្តីបញ្ជាក់​ច្រើន​ទេ​អំពី​ជំនួប​នេះ ប៉ុន្តែ​វា​ត្រូវបាន​ធ្វើ​ឡើង​មិន​ដល់​២​ខែ​ទេ បន្ទាប់​ពី​កិច្ច​ជំនួប​កំពូល​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​រវាង​លោក គីម ជុង​អ៊ុន​​និង ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អំពី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕​ប្រែ​សម្រួល​៖​សុខា​

លោក គីម ជុង​អ៊ុន ត្រូវបាន​រំពឹងថា​នឹង​ជួប​ជាមួយ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​នៅ​ទីក្រុង​Vladivostok ប្រទេស​រុស្ស៊ី នៅក្នុង​សប្តាហ៍​នេះ​