មេដឹកនាំ​ចិន​ទៅដល់​អាហ្វ្រិក​ខណៈ​ផលប្រយោជន៍​អាមេរិក​ស្រក​ស្រុតចុះ​

827
ចែករម្លែក
  • 111
    Shares

កាលពីថ្ងៃសៅរិ៍ទី២១កក្កដា ប្រធានាធិបតីចិន លោកស៊ីជីនពីង បានអញ្ជើញទៅដល់ទ្វីបអាហ្រ្វិកសម្រាប់ដំណើរទស្សនកិច្ច៤ប្រទេសដើម្បីស្វះស្វែងរកចំណងទាក់ទងយោធានិងសេដ្ឋកិច្ចកាន់តែស៊ីជំរៅឡើង ខណៈដែលគូប្រជែងរបស់លោកកំពុងជាប់ក្នុងជម្លោះពាណិជ្ជកម្មដ៏ជូរចត់។

នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ស៊ីចាប់តាំងពីលោកត្រូវបានតែងតាំងជាប្រធានាធិបតីអាណត្តិទី២កាលពីខែមីនា ដោយការកំណត់អាណត្តិត្រូវបានលុបចោល ដោយអនុញ្ញាតអោយលោកកាន់តំណែងបានយូរតាមចិត្តចង់។

ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិក និងបានបើកមូលដ្ឋានយោធាលើកដំបូងរបស់ខ្លួននៅលើទ្វីបនេះកាលពីឆ្នាំមុនក្នុងប្រទេសជីបូទី ។បន្ទាប់ពីវ៉ាដាច់អាមេរិកខាងលក់សព្វាវុធទៅកាន់អាហ្រ្វិកនៅប៉ុន្មានឆ្នាំមកនេះ ចិននៅខែនេះបានទទួលមន្រ្តីយោធាអាហ្រ្វិកជាច្រើនសំរាប់វេទិកាយោធាចិន-អាហ្រ្វិក។

ស៊ី កំពុងឈប់សំចតនៅសេណេហ្កាល់ និងបន្ទាប់ទៀតទៅរ្វ៉ាន់ដា មុនចូលរួមជំនួបកំពូលមួយនៃបណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងងើបស្ទុះBRICS នៅអាហ្រ្វិកខាងត្បូង ដែលនឹងចាប់ផ្តើមនៅថ្ងៃពុធ។

ជំនួបកំពូលនេះត្រូវបានរៀបចំធ្វើឡើងខណៈចិនកំពុងមានជម្លោះពាណិជ្ជកម្មតំលៃរាប់ពាន់លានដុល្លារជាមួយអាមេរិក និងអាមេរិកក៏កំពុងជួបការចរចាតានតឹងជាមួយដៃគូសេដ្ឋកិច្ចទាំងជប៉ុននិងអឺរ៉ុប។កាលពីខែមុន ពួករដ្ឋមន្រ្តីការបរទសBRICS រួមមានប្រេស៊ីល រុស្ស៊ី ចិន ឥណ្ឌានិងអាហ្រ្វិកខាងត្បូងបានរិះគន់អ្វីដែលពួកគេថា”រលកការគាំពារនិយមថ្មី” ដោយថាវិធានការអាមេរិកធ្វើអោយខូចពាណិជ្ជកម្មសកលនិងកំណើនសេដ្ឋកិច្ចពិភពលោក៕ដោយៈវាសនា

 

 

ប្រធានាធិតី សេ ណេ ហ្កា ល់ និង សភា គី ចិន ដើរ ត្រួតពល នៅ ក្រុង ដា កា ប្រទេស សេ ណេ ហ្កា ល់ កាលពី ថ្ងៃ សៅ រិ៍ ។ វា ជា ការឈប់ សំ ចត់ ថ្ងៃ ដំបូង នៃ ដំណើរ ទស្សនកិច្ច ៤ ប្រទេស នៅ អាហ្វ្រិក