មេដឹកនាំ​ជប៉ុន ចិន​និង​កូរ៉េខាងត្បូង​ជួបជុំគ្នា​ពិភាក្សា​រឿង​កូរ៉េខាងជើង​

1360
ចែករម្លែក
  • 56
    Shares

ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជែ អ៊ិន បាន ទៅ ដល់ ក្រុង តូ ក្យូ កាលពី ថ្ងៃ ពុធ ទី ៩ ឧសភា ដើម្បី ចូលរួម ជាមួយ មេដឹកនាំ ជប៉ុន និង ចិន នៅក្នុង ជំនួប កំពូល មួយ ដែល ត្រូវ គេ រំពឹងថា នឹង ពិភាក្សាគ្នា អំពី កម្មវិធី នុយក្លេអ៊ែរ កូរ៉េខាងជើង និង ស្តីពី ការធ្វើអោយ ប្រសើរឡើង ទំនាក់ទំនង រវាង ប្រទេសជិតខាង អាស៊ី ទាំងបី ។

ពួក មន្ត្រី ជប៉ុន និយាយថា ជំនួប នេះ កើតឡើង ចំពេល ដ៏ សំខាន់ មួយ ចន្លោះ ជំនួប រវាង មេដឹកនាំ កូរ៉េខាងជើង និង ខាងត្បូង និង ជំនួប ក្នុង គំរោង រវាង ប្រធានាធិបតី អាមេរិក និង មេដឹកនាំ កូរ៉េខាងជើង គីម ជុង អ៊ុន ។

វា ជា ជំនួប ត្រីភាគី លើក ទី ៧ ចាប់តាំងពី កិច្ចប្រជុំ ត្រី ភាគី បាន ចាប់ផ្តើម នៅ ឆ្នាំ ២០០៨ តែ ជា លើកដំបូង ចាប់តាំងពី ឆ្នាំ ២០១៥ ។ វា ក៏ កើត ឡើង បន្ទាប់ពី ដំណើរ ទស្សនកិច្ច ដ៏ ភ្ញាក់ ផ្អើល របស់ គីម ជុង អ៊ុន នៅ សប្តាហ៍ នេះ នៅ ក្រុង ដា លៀន ដើម្បី ជួប ពិភាក្សា ជាមួយ ប្រធានាធិបតី ចិន ស៊ី ជីន ពីង ។

លោក មូន ត្រូវ រំពឹងថា នឹង រាយការណ៍ ជូន នាយករដ្ឋមន្ត្រី ជប៉ុន និង នាយករដ្ឋមន្ត្រី ចិន អំពី ជំនួប កំពូល របស់ លោក កាលពី ថ្ងៃ ២៧ មេសា ជាមួយ គីម ។

មេដឹកនាំ កូរ៉េ ទាំង ២ បាន យល់ព្រម ថា នឹង ធ្វើការ ឆ្ពោះទៅ រក ការផ្សះផ្សារ តែ មិន បាន សំរេចការ ទម្លុះ ភាពទាល់ច្រក ណា ទេ នៅក្នុង ការរំសាយ កម្មវិធី សព្វាវុធ នុយក្លេអ៊ែរ របស់ កូរ៉េខាងជើង ។

ពួក អ្នកវិភាគ និយាយថា ជប៉ុន កំពុង ព្យាយាម បង្ហាញ ទំនាក់ទំនង និង កិច្ចសហការ កាន់តែ ប្រសើរ ឡើង ជាមួយ ចិន និង កូរ៉េខាងត្បូង ដើម្បីអោយ ទស្សនៈ របស់ ខ្លួន អាច ត្រូវ លើកឡើង ក្នុង ការចរចា ជាមួយ កូរ៉េ ខាងជើង ។

ពួក មន្ត្រី ជប៉ុន សង្ឃឹមថា ជំនួប ត្រីភាគី នេះ នឹង បង្កើត ចេញ សេចក្តីថ្លែងការណ៍ រួម មួយ ដែល ស្វះស្វែង អោយ កូរ៉េ ខាងជើង បោះបង់ ចោល សព្វាវុធ នុយក្លេអ៊ែរ ទាំងស្រុង អះ អាង ឡើងវិញ ចំពោះ ការគាំទ្រ របស់ កូរ៉េ ខាងត្បូង និង ចិន អំពី ការបញ្ជូន ត្រឡប់ ពលរដ្ឋ ជប៉ុន ដែល ត្រូវ កូរ៉េខាងជើង ចាប់ពង្រត់ កាលពី ប៉ុន្មាន ទសវត្សរ៍ មុន និង ជំរុញ កិច្ច ព្រមព្រៀង ពាណិជ្ជកម្ម ត្រីភាគី ៕ ដោយ ៖ វាសនា

នាយករដ្ឋមន្ត្រី ចិន ទៅដល់ អាកាសយានដ្ឋាន ក្រុង តូ ក្យូ កាលពី ថ្ងៃ អង្គារ សម្រាប់ ទស្សនកិច្ច ជប៉ុន ៤ ថ្ងៃ

ប្រធានាធិបតី កូរ៉េខាងត្បូង ទៅដល់ អាកាសយានដ្ឋាន អន្តរជាតិ ក្រុង តូ ក្យូ កាលពី ថ្ងៃ ពុធ